ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសនឹងទិញប្រព័ន្ធមីស៊ីល Typhon អាមេរិក ទុកការពារដែនទឹក
យោធាហ្វីលីពីន បានប្រកាសនៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ខ្លួនគ្រោងនឹងទិញប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដែលផ្នែកខ្លះក៏ត្រូវបានអះអាងដោយចិនផងដែរ។

កងទ័ពអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីដើមឆ្នាំ២០២៤ សម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ប៉ុន្តែបានសម្រេចចិត្តទុកប្រព័ន្ធមីស៊ីលទាំងនោះនៅលើទឹកដីហ្វីលីពីនដដែល បើទោះបីជាមានការរិះគន់ពីទីក្រុងប៉េកាំងថា វាបង្កអស្ថិរភាពដល់អាស៊ីក៏ដោយ។
ចាប់តាំងពីពេលនោះមក ប្រព័ន្ធមីស៊ីល Typhon ត្រូវបានប្រើប្រាស់ដោយកងកម្លាំងហ្វីលីពីន ដើម្បីហ្វឹកហាត់សម្រាប់ប្រតិបត្តិការរបស់ខ្លួន។
លោក Roy Galido មេបញ្ជាការកងទ័ពហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «វាត្រូវបានគ្រោងនឹងទិញយក ពីព្រោះយើងឃើញពីលទ្ធភាព និងមុខងាររបស់វា ដោយទទួលស្គាល់ពីការអនុវត្តការការពារប្រជុំកោះ»។
លោកបន្តថា៖ «ខ្ញុំរីករាយក្នុងការរាយការណ៍ទៅជនរួមជាតិរបស់យើងថា កងទ័ពរបស់អ្នកកំពុងអភិវឌ្ឍសមត្ថភាពនេះ សម្រាប់ផលប្រយោជន៍ការពារអធិបតេយ្យភាពរបស់យើង»។ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនរូបនេះ បន្ថែមថា ចំនួនទិញជាក់លាក់ នឹងត្រូវពិចារណាដោយផ្អែកលើទំហំសេដ្ឋកិច្ចជាក់ស្ដែង ហើយការទិញអាចនឹងចាប់ផ្ដើមក្នុងរយៈពេល២ឆ្នាំទៅមុខ ឬអាចយូរជាងនេះក៏ថាបាន។
ប្រព័ន្ធមីស៊ីល Typhon ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនអាមេរិក Lockheed Martin សម្រាប់កងទ័ពសហរដ្ឋអាមេរិ ដែលអាចបាញ់ក្នុងរយៈចម្ងាយ ៤៨០គីឡូម៉ែត្រ។
វត្តមាននៃប្រព័ន្ធមីស៊ីលរបស់អាមេរិកនៅលើដីហ្វីលីពីន បានធ្វើឲ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកជាខ្លាំង។ កងកម្លាំងចិន និងហ្វីលីពីន បានបង្កើនការប្រឈមមុខដាក់គ្នា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជុំវិញបញ្ហាថ្មប៉ប្រះទឹក និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានព្រមានកាលពីខែមិថុនាថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon គឺ «បំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ