ព័ត៌មានអន្ដរជាតិ
គុណភាពខ្យល់នៅ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ គុណភាពខ្យល់ក្នុងទីក្រុង ហាណូយ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត សម្រាប់រយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដោយនៅតំបន់ខ្លះ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានឈានដល់កម្រិត ៣៨០ឯណោះ។

តាមធម្មតាក្នុងមូលដ្ឋានរបស់ AQI, ខ្យល់ដែលមានកម្រិតគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ហើយនោះ គឹចាត់ទុកថា វាគ្មានសុវត្ថិភាពឬមានគ្រោះថ្នាក់ហើយ។
កន្លែងដែលមានគុណភាពខ្យល់អាក្រក់បំផុតក្នុងទីក្រុងហាណូយគឺ សង្កាត់ Bac Tu Liem ដោយកម្រិត AQI បានឡើងដល់ចំណុចគ្រោះថ្នាក់បំផុត ៣៨០ ចាប់ពីម៉ោង៩យប់ដល់ម៉ោង១១យប់ថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះដែរ ប្រព័ន្ធស្ថិតិដែលចងក្រងទិន្នន័យពីស្ថានីយ៍គុណភាពខ្យល់ជាង ៣០ ០០០កន្លែងនៅជុំវិញពិភពលោក បានដាក់ទីក្រុងហាណូយ នៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមទីក្រុងដែលមានខ្យល់ពុលខ្លាំងបំផុតជាសកល ពោលគឺ AQI មាន ២៧៦។

កាលពីដើមខែវិច្ឆិកា ស្ថានីយតាមដានគុណភាពខ្យល់ទាំងអស់ក្នុងទីក្រុងហាណូយ ក៏សុទ្ធតែប្រកាសពីគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុតផងដែរ ដោយ AQI បានឈានដល់ ចន្លោះពី១០០ទៅ២០០ ដែលបង្កហានិភ័យដល់សុខភាពមនុស្ស។
ក្រុមអ្នកជំនាញវៀតណាម ក៏ធ្លាប់ព្រមានដែរថា គុណភាពខ្យល់នៅហាណូយ អាចនឹងបន្តស្ថានភាពដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយ។
យោងតាមអ្នកជំនាញ មូលហេតុទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺដោយសារបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។ មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គុណភាពខ្យល់នៅហាណូយ ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ