ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយប៉ុនអគារកម្ពស់១០ជាន់ ហោះកាត់ផែនដី មុនថ្ងៃបុណ្យណូអែល
អង្គការណាសាបានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា មុនថ្ងៃបុណ្យណូអែល នឹងមានអាចម៍ផ្កាយទំហំប៉ុនអគារកម្ពស់១០ជាន់ ធ្វើដំណើរឆ្លងកាត់ផែនដីក្នុងល្បឿន ១៤ ៧៤៣គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្រុមឃ្លាំមើលអាចម៍ផ្កាយរបស់ណាសា, អាចម៍ផ្កាយ 2024 XN1 នឹងហោះកាត់ផែនដីនៅថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ ប៉ុន្តែវានឹងមិនបង្កគ្រោះថ្នាក់ដល់ភពរបស់យើងឡើយ ព្រោះវាស្ថិតនៅចម្ងាយ ៧.២១លានគីឡូម៉ែត្រ ពីផែនដី។
ទោះបីជាយ៉ាងណាក៏ដោយ 2024 XN1 ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ចាត់ថ្នាក់ចូលជាវត្ថុហោះកៀកផែនដី ដោយសារតែរយៈចម្ងាយរបស់វា។

តាមពិតទៅ ណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ប្រទះឃើញអាចម៍ផ្កាយនេះ តាំងតែពីថ្ងៃទី១២ខែធ្នូមកម្ល៉េះ ហើយគេសន្មត់ថា វានឹងឈានចូលចំណុចជិតផែនដីបំផុតនៅម៉ោង ២:២៥ ទាបភ្លឺថ្ងៃទី២៤ខែធ្នូ។
តាមការគណនា ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា ប្រសិនបើ 2024 XN1 ហោះបុកផែនដីមែន វានឹងមានកម្លាំងផ្ទុះស្មើនឹងគ្រាប់បែក TNT ១២លានតោន ហើយអាចកម្ទេចគ្រប់យ៉ាងនៅផ្ទៃដី ២ ០០០គីឡូម៉ែត្រការ៉េ ឲ្យក្លាយទៅជាផេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាចម៍ផ្កាយ ហោះបុកបរិយាកាសផែនដីនៅរុស្ស៊ី បង្កការភ្ញាក់ផ្អើល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ