Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ នៅប្រទេសប្រេស៊ីល មានហេតុការណ៍បាក់ស្ពាន បណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត ហើយថែមទាំងធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច ចូលទៅក្នុងទន្លេទៀតផង។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានដែលបាក់ មានប្រវែង៥៥០ម៉ែត្រ ឆ្លងទន្លេ Tocantins តភ្ជាប់ទីក្រុង Estreito នៃរដ្ឋ Maranhao ទៅកាន់ទីក្រុង Aguiarnopolis នៃរដ្ឋ Tocantins ហើយក្រៅពីមនុស្សស្លាប់ ក៏មានអ្នកបាត់ខ្លួនច្រើននាក់ទៀតដែរ ប៉ុន្តែប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ត្រូវរាំងស្ទះដោយសារតែសារធាតុគីមី លេចធ្លាយហូរហៀរពេញទន្លេ។

មកទល់ពេលនេះ ក្រុមមន្ត្រីនៅតែមិនទាន់អាចកំណត់ជាក់លាក់បានថាតើ ស្ពាននេះបាក់បណ្តាលមកពីអ្វី ប៉ុន្តែមានការសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារ មានរថយន្តដឹកលើសទម្ងន់ច្រើនគ្រឿង ធ្វើចរាចរណ៍ នាំឲ្យស្ពានមិនអាចទ្រាំទ្របាន។

ក្រោយហេតុការណ៍នេះ អាជ្ញាធរបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះបរិស្ថាន ដែលរងផលប៉ះពាល់ដោយសារការលេចធ្លាយអាស៊ីដស៊ុលផួរិច ខណៈខ្លួនតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។

សូមបញ្ជាក់ថា អាស៊ីដស៊ុលផួរិច ជាសាធាតុគីមីដែលគេយកទៅប្រើ ដើម្បីផលិតគ្រឿងផ្ទុះនិងប្រើក្នុងឧស្សាហកម្មផ្សេងៗទៀត។ វាអាចបង្កផលប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់៣នាក់និងរបួស៤នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅរដ្ឋ Mississippi​ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម