Connect with us

ព័ត៌មានអន្ដរជាតិ

ខែក្រោយ BRICS នឹងមានដៃគូផ្លូវការ ៩ប្រទេសទៀត ក្នុងនោះមានអាស៊ីអាគ្នេយ៍ ៣ប្រទេសដែរ

បានផុស

នៅ

តាមការបញ្ជាក់ពីរុស្ស៊ី, ប្រទេសចំនួន៩ នឹងក្លាយជារដ្ឋដៃគូ BRICS ផ្លូវការនៅខែមករាឆ្នាំ២០២៥ ហើយក្នុងចំណោមនោះ ក៏មានប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ផងដែរ។

(រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ប្រទេសទាំង៩ ដូចជា បេឡារុស បូលីវី ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ថៃ គុយបា អ៊ូហ្គង់ដា ម៉ាឡេស៊ី និងអ៊ូសបេគីស្ថាន នឹងក្លាយជាដៃគូផ្លូវការរបស់ BRICS ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ទៅ។

តាមពិតឋានៈប្រទេសជាដៃគូថ្មីនេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូល BRICS ដែលរុស្ស៊ីរៀបចំធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Kazan តាំងតែពីខែតុលាមកម្ល៉េះ។ ឋានៈនេះ អនុញ្ញាតឲ្យប្រទេសទាំងនោះ ចូលរួមជាអចិន្ត្រៃយ៍នៅក្នុងសម័យប្រជុំពិសេសនៃជំនួបកំពូលរបស់ BRICS និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ក៏ដូចជាព្រឹត្តិការណ៍កម្រិតខ្ពស់ផ្សេងទៀត។ មិនត្រឹមប៉ុណ្ណឹងប្រទេសដៃគូ ក៏អាចចែករំលែកឯកសារអំពីលទ្ធផលការងាររបស់ក្រុមផងដែរ។

សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោ​យមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។

BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ មិនមែន​លោកខាង​លិចទេ តែ​ជា​ BRICS ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា៣០ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ៣៦ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

Sokha Hotels

ព័ត៌មានពេញនិយម