Connect with us

ព័ត៌មានអន្ដរជាតិ

អាសន្នរោគនៅមីយ៉ាន់ម៉ា ផ្ទុះរឹតខ្លាំង ធ្វើឲ្យថៃ ភ័យព្រួយ ឈានដល់បិទព្រំដែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤, ប្រទេសថៃ បានចាត់វិធានការការពារកម្រិតខ្ពស់បំផុតនៅខេត្ត Tak ព្រមទាំងប្រកាសបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេលមួយខែផងដែរ ស្របពេលករណីផ្ទុះជំងឺអាសន្នរោគក្នុងប្រទេសជិតខាងភាគពាយព្យរបស់ខ្លួនមួយនេះ កំពុងរាលដាលខ្លាំងគួរឲ្យព្រួយបារម្ភជាទីបំផុត។ 

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីយ៉ាន់ម៉ា រាយការណ៍ថា ជំងឺអាសន្នរោគ កំពុងផ្ទុះនៅតំបន់ Shwe Kokko នៃរដ្ឋ Kayin ដោយឆ្លងដល់ប្រជាជនប្រមាណ៣០០នាក់ និងបណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត។

ថៃក៏បានរកឃើញដែរថា មានជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលធ្វើការក្នុងស្រុក Mae Sot នៃខេត្ត​Tak បានឆ្លងជំងឺអាសន្នរោគ ប៉ុន្តែត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់រួចហើយ។

ដោយសារតែស្ថានភាពវិវត្តគួឲ្យព្រួយបារម្ភបែបនេះហើយ ទើបឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ចេញបញ្ជាឲ្យចាត់វិធានការការពារនិងឃ្លាំមើលឲ្យបានដិតដល់ជាទីបំផុត នៅតាមព្រំដែន។ លោកនិយាយថា ក្រុមប្រឹក្សាការពារ បានជួបប្រជុំគ្នារួចហើយ ហើយនឹងធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធរួមទាំងក្រសួងសុខាភិបាល ដើម្បីចាត់ការលើរឿងនេះ។

ឧបនាយករដ្ឋមន្ត្រីថៃលោក Phumtham Wechayachai (រូបថត៖ Line Today)

តាមការបញ្ជាក់ពីលោក Wechayachai, ទាហាននឹងជួយពិនិត្យស្ថានការណ៍ រួមទាំងបង្កើនប៉ុស្តិ៍ត្រួតពិនិត្យនិងរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ក៏ដូចជាបន្តការឃ្លាំមើលរយៈពេលមួយខែដើម្បីធានាថា ជំងឺអាសន្នរោគ មិនឆ្លងចូលមកខាងថៃ។ 

លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏កំពុងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃជំងឺអាសន្នរោគ និងចែកស្រោមដៃ និងម៉ាស ដើម្បីធានារក្សាអនាម័យផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO រកឃើញជំងឺអាសន្នរោគនៅ​លីបង់ និង​​បារម្ភ​អំពី​ការរីករាលដាលខ្ពស់ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៨ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម