ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ទាហានកូរ៉េខាងជើងជាង ៣ ០០០នាក់ ស្លាប់និងរបួស ក្នុងការប្រយុទ្ធឲ្យរុស្ស៊ី
ក្នុងការបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា មានទាហានកូរ៉េខាងជើងជាង ៣ ០០០នាក់ហើយ ត្រូវស្លាប់និងរបួស ក្នុងការប្រយុទ្ធឲ្យរុស្ស៊ី នៅតំបន់ Kursk។

ការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន គឺខុសឆ្ងាយណាស់ពីសេចក្តីរាយការណ៍របស់ចារកម្មកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដែលដាក់តួលេខទាហានកូរ៉េខាងជើង ស្លាប់មានត្រឹម១០០នាក់ ឬរបួសប្រហែល ១ ០០០នាក់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខដឹកនាំទីក្រុងកៀវបញ្ជាក់ថា តួលេខរបស់លោក គឺផ្តល់ឲ្យដោយមេបញ្ជាការកងទ័ពអ៊ុយក្រែន អូឡិចសាន់ឌើ សៀស្គី។
ការអះអាងរបស់លោក ហ្សេលេនស្គី កើតឡើងចំពេលយោធាកូរ៉េខាងត្បូង កត់សម្គាល់ថា កូរ៉េខាងជើង កំពុងតែត្រៀមបញ្ជូនកងកម្លាំង និងសព្វាវុធទៅឲ្យរុស្ស៊ីបន្ថែមទៀតហើយ។

តាមការលើកឡើងរបស់អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS), កូរ៉េខាងជើងកន្លងមកបានបញ្ជូនប្រព័ន្ធបាញ់គ្រាប់ ១៧០មិល្លិម៉ែត្រ និងប្រព័ន្ធបាញ់រ៉ុកកែត ២៤០មិល្លិម៉ែត្រ ទៅឲ្យរុស្ស៊ីរួចមកហើយ បច្ចុប្បន្នរដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងសម្ងំផលិតដ្រូនអត្តឃាតច្រើនគ្រឿងទៀតសម្រាប់ដឹកទៅក្រុងមូស្គូ។
មន្ត្រី JCS បាននិយាយថា៖ «ដ្រូនអត្តឃាត គឺជាកិច្ចការមួយដែលលោក គីម ជុងអ៊ុន បានផ្តោតលើ» ដោយបន្ថែមថា កូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការផ្តល់ដ្រូនទាំងនោះឲ្យទៅរុស្ស៊ី។
ដ្រូនបែបនេះ ត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយលោក គីម បានបញ្ជាឲ្យផលិតសព្វាវុធដែនអាកាស និងការធ្វើបច្ចុប្បន្នភាពនៃទ្រឹស្តី និងការអប់រំយោធា ដោយលើកឡើងពីការប្រកួតប្រជែងជាសកលកាន់តែខ្លាំងឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ ក្រុងព្យុងយ៉ាងកំពុងត្រៀមបញ្ជូនដ្រូន និងទ័ពឲ្យរុស្ស៊ីទៀតហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ