ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកជំនាញ ៖ មនុស្សរាប់ម៉ឺននាក់នៅតែប្រឈមការស្លាប់ដោយកូវីដ ទោះមានវ៉ាក់សាំងក៏ដោយ
ក្រុមអ្នកជំនាញរដ្ឋាភិបាលចក្រភពអង់គ្លេសបានព្រមានថា មនុស្សដល់ទៅ ៣០,០០០ នាក់នៅតែអាចស្លាប់ដោយសារកូវីដ បើទោះបីជាមនុស្សចំនួន ២៣ លាននាក់បានចាក់វ៉ាក់សាំង ឬមានការធ្លាក់ចុះករណីចូលមន្ទីរពេទ្យនិងមរណភាព ក៏មានរលកមួយទៀតនៃជំងឺនេះអាចនឹងវាយប្រហារនៅរដូវស្លឹកឈើជ្រុះ។

លោកសាស្ត្រាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេសបានប្រាប់កម្មវិធី Andrew Marr ថា“ “យើងចាំបាច់ត្រូវទទួលស្គាល់ថា នេះជាវីរុសដែលនឹងមិនទៅណាទេ។ អ្វីដែលយើងឃើញគឺដូចជាអ្វីៗកំពុងតែបើកឡើង គឺថានៅចំណុចខ្លះនឹងមានការកើនឡើងនៃវីរុស។ យើងសង្ឃឹមថាវានឹងមិនកើតឡើងឆាប់ៗទេ ឧទាហរណ៍វាអាចនឹងកើតឡើងនៅរដូវក្ដៅ ឬដោយសារឥទ្ធិពលតាមរដូវ វាអាចនឹងកើតឡើងនៅរដូវស្លឹកឈើជ្រុះនិងរដូវរងាបន្ទាប់។ “
ទោះយ៉ាងណា គំរូទាំងអស់បានបង្ហាញថាវានឹងមានការកើនឡើងបន្ថែមទៀត ហើយនោះនឹងរកឃើញមនុស្សដែលមិនបានចាក់វ៉ាក់សាំងឬកន្លែងដែលវ៉ាក់សាំងមិនបានធ្វើការ។

លោកសាស្ត្រាចារ្យមានប្រសាសន៍បន្ថែមថា “ យើងកំពុងមើលឃើញការកើនឡើងគួរឲ្យកត់សម្គាល់នូវកម្រិតនៃអង្គបដិប្រាណក្នុងទសវត្សរ៍ ៨០ និងកាន់តែខ្លាំងឡើងនៅក្នុងទសវត្សទី ៧០ ។ ដូច្នេះខ្ញុំមានទំនុកចិត្តខ្លាំងណាស់ថា ការចាក់វ៉ាក់សាំងនេះកំពុងចាប់ផ្ដើមផ្ដល់ការការពារពិតប្រាកដ។
សាស្ត្រាចារ្យ Whitty ក៏បានបង្ហាញផងដែរថា មានភាពខុសគ្នានៃភូមិសាស្ត្រខុសគ្នាចំពោះចំនួនមនុស្សដែលមានអង្គបដិប្រាណដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយ ៣០% នៃប្រជាជននៅទីក្រុងឡុងដ៍ បើប្រៀបធៀបទៅនឹង ១៦% នៅភាគនិរតី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailystar
ចុចអាន៖ក្រុមមនុស្សមានជំងឺរ៉ាំរ៉ៃទាំងនេះ ត្រៀមទទួលបានការចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖កូរ៉េខាងជើងព្រមានខ្លាំងៗដល់លោក Joe Biden ចៀសវាងបង្កក្លិនស្អុយក្នុងប្រទេសខ្លួន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង