ព័ត៌មានអន្ដរជាតិ
ប្រទេសធំៗ ពង្រឹងវិធានការសន្តិសុខ មុនបុណ្យណូអែល
បន្ទាប់ពីសោកនាដកម្មនៅផ្សារបុណ្យណូអែលក្នុងទីក្រុង Magdeburg នៃប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៥នាក់ និងជាង២០០នាក់ទៀតរងរបួស, ពិភពលោកកំពុងបង្កើនវិធានការសន្តិសុខដើម្បីការពារការវាយប្រហារណាមួយ ដែលអាចកើតឡើងក្នុងអំឡុងរដូវកាលពិធីបុណ្យនេះ។

អាល្លឺម៉ង់
អាជ្ញាធរអាល្លឺម៉ង់ កំពុងវាយតម្លៃអំពីសន្តិសុខនៅតាមទីផ្សារបុណ្យណូអែលទូទាំងប្រទេស។ រដ្ឋមន្ត្រីមហាផ្ទៃអ្នកស្រី Nancy Faeser បានជំរុញឲ្យមានការដាក់ច្បាប់សន្តិសុខផ្ទៃក្នុងកាន់តែតឹងរ៉ឹង រួមទាំងការពង្រឹងការឃ្លាំមើល និងពង្រឹងកម្លាំងប៉ូលិសផងដែរ។ អ្នកស្រី គោលបំណងផ្តល់អំណាចនិងធនធានដល់ភ្នាក់ងារសន្តិសុខ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុដដែលៗនាពេលអនាគត។
បារាំង
ឆ្លើយតបទៅនឹងការវាយប្រហារនៅ Magdeburg ប្រទេសបារាំងបានពង្រឹងសន្តិសុខនៅផ្សារ គ្រីស្មាស់ធំបំផុតរបស់ខ្លួនក្នុងទីក្រុង Strasbourg ខណៈរដ្ឋាភិបាល ចាត់វិធានការប្រុងប្រៀបខ្លួនដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងរដូវបុណ្យទាន។

ចក្រភពអង់គ្លេស
ប៉ូលិសអង់គ្លេសបានចេញការព្រមានអំពីភេរវកម្ម ដោយបង្ហាញពីក្តីបារម្ភចំពោះការវាយប្រហារស្រដៀងទៅនឹងឧប្បត្តិហេតុក្នុងប្រទេសអាល្លឺម៉ង់។ កងកម្លាំងជំរុញឲ្យសាធារណជនប្រុងប្រយ័ត្ន និងរាយការណ៍ពីសកម្មភាពសង្ស័យនានា ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើនកកកុញ ដូចជាទីផ្សារបុណ្យណូអែល និងផ្សារទំនើបជាដើម។
សហរដ្ឋអាមេរិក
ប៉ូលិសក្រុងញូវយ៉ក បានដាក់ពង្រាយកម្លាំងយ៉ាងច្រើននៅតាមផ្សារបុណ្យណូអែល ទូទាំងទីក្រុង ដើម្បីធានាសុវត្ថិភាពមនុស្សក្នុងរដូវកាលបុណ្យនេះ ត្បិតតែមិនមានការគំរាមខ្លាំងក្លាណាមួយក៏ដោយ។
ក្រៅពីប្រទេសធំទាំងប៉ុន្មានខាងលើនេះ ប្រទេសនៅអាស៊ីដូចជាឥណ្ឌូណេស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត ក៏ចាត់វិធានការដើម្បីពង្រឹងសន្តិសុខផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ