Connect with us

ព័ត៌មានអន្ដរជាតិ

​ផ្ទុះ​​រោងចក្រផលិត​គ្រាប់​រំសេវ​នៅតួកគីបណ្តាល​ឲ្យស្លាប់និង​របួស​ច្រើន​នាក់​​​

បានផុស

នៅ

មនុស្សយ៉ាងហោច​ណាស់​​​១៣​នាក់​បានស្លាប់និង​មួយចំនួន​ទៀត​​បាន​រងរបួស​​​ក្នុង​ការ​ផ្ទុះ​នៅ​រោងចក្រ​​ផលិត​គ្រាប់​រំសេវ​ក្នុង​ប្រទេសតួកគី​ ខណៈមូលហេតុនៃការ​ផ្ទុះ​នោះ​មិន​ត្រូវ​បាន​មន្ត្រី​បញ្ជាក់​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន turkiyetoday.com បាន​រាយការណ័​ថា ​ការ​ផ្ទុះ​មួយ​បាន​កើត​ឡើង​នៅ​រោងចក្រ​ផលិត​គ្រាប់​រំសេវ​​ ZSR សម្រាប់​​​ផលិត​​​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ស្រុក Karesi នៃ​ទីក្រុង Balikesir ប្រទេស​តួកគី​​។ ក្នុងហេតុការណ៍​​ផ្ទះនេះ​​ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​ ១២​នាក់​បានស្លាប់ ហើយ​មួយចំនួន​ទៀត​​​​រងរ​បួស​​។

យោង​​ភ្នាក់ងារ​​​​​ CNN ប្រចាំប្រទេសតួកគី ​មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និងបីនាក់រងរបួសបន្ទាប់ពីការផ្ទុះនៅរោងចក្រគ្រឿងផ្ទុះនៅ​ខេត្ត​​ Balikesir ​ប្រទេសតួកគី​។​

​​ turkiyetoday បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួក​គី លោក Yilmaz Tunc ដូច​បាន​និយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈ​ទីក្រុង​Balikesir បានផ្តួចផ្តើមការស៊ើបអង្កេតលើការផ្ទុះដែលបានកើតឡើងនៅក្នុងផ្នែកផលិតគ្រាប់រំសេវនៃរោងចក្រគ្រឿងផ្ទុះនៅក្នុងស្រុក Karesi នៃខេត្ត Balikesir ហើយរដ្ឋ​អាជ្ញាសាធារណៈចំនួន៤​នាក់ត្រូវបានចាត់តាំងក្រោមការសម្របសម្រួល​ការ​ស៊ើបអង្កេត»។

ក្រោយ​ការ​ផ្ទុះ​នោះ​ បុគ្គលិក​​​សង្គ្រោះបន្ទាន់​​ និង​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ចំនួន​១១២​នាក់​ត្រូវ​បានដាក់​ពង្រាយ​​ទៅ​កាន់​ទីនោះ​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម