ព័ត៌មានអន្ដរជាតិ
កប៉ាល់រុស្ស៊ី លិចនៅ សមុទ្រមេឌីទែរ៉ាណេ
យោងតាម Daily Mail, នៅថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤ កប៉ាល់រុស្ស៊ីមួយគ្រឿងឈ្មោះ Ursa Major បានលិចក្នុងដែនទឹកអន្តរជាតិនៅសមុទ្រមេឌីទែរ៉ាណេ ចន្លោះប្រទេសអេស្ប៉ាញនិងអាល់ហ្សេរី បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការផ្ទុះលើកប៉ាល់ បណ្តាលឲ្យនាវិក២នាក់បាត់ខ្លួន ខណៈ១៤នាក់ទៀតត្រូវជួយសង្គ្រោះបាន។

ប្រភពពីរុស្ស៊ីបញ្ជាក់ថា កប៉ាល់ប្រវែង១៤២ម៉ែត្រមួយគ្រឿងនេះ កំពុងស្ថិតក្នុងដំណើរ «ធ្វើបេសកកម្មរដ្ឋ» ពោលគឺវាដឹករថយន្តស្ទូចដែលមួយគ្រឿងៗមានទម្ងន់៣៨០តោន យកទៅកាន់ទីក្រុង Vladivostok សម្រាប់ការសាងសង់នាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុនៃការលិចទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីចារកម្មយោធាអ៊ុយក្រែននិងអេស្ប៉ាញឯណោះ បង្ហាញថា កប៉ាល់នេះគឺធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីទៅដឹកគ្រឿងសឹករបស់រុស្ស៊ីមកប្រទេសវិញ ក្រោយការដួលរលំនៃរដ្ឋាភិបាលលោក បាសា អាល់អាសាដ។

ប្រភពពីអេស្ប៉ាញលើកឡើងថា កប៉ាល់នេះធ្លាប់ដឹកសព្វាវុធយ៉ាងញឹកញាប់ ទៅឲ្យកងយោធារុស្ស៊ី ហើយត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Oboronlogistics មានទំនាក់ទំនងជាមួយក្រសួងការពារជាតិរុស្ស៊ី។
ការអះអាងខាងលើ គឺសុទ្ធសឹងចេញពីភាគីផ្សេងៗគ្នា ដូច្នេះហើយ គេមិនដឹងឡើយថា កប៉ាល់នេះ កំពុងធ្វើដំណើរក្នុងបេសកកម្មអ្វីឲ្យប្រាកដ។
សូមបញ្ជាក់ថា ពាក់ព័ន្ធគ្រោះមហន្តរាយដែនទឹកនេះដែរ, រុស្ស៊ី បានខូចខាតនាវាកងទ័ពជើងទឹកអស់ជាច្រើនគ្រឿងមកហើយ នៅសមុទ្រខ្មៅ ដោយសារតែការវាយប្រហារពីសំណាក់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយនៅដើមខែនេះទៀតសោត កប៉ាល់ដឹកប្រេងមួយគ្រឿង ក៏លិចក្នុងច្រកសមុទ្រ Kerch ផងដែរ បណ្តាលឲ្យលេចធ្លាយប្រេង បំពុលទឹកសមុទ្រខ្មៅ យ៉ាងធ្ងន់ធ្ងរជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេសបាត់ខ្លួនក្នុងហេតុការណ៍លិចកប៉ាល់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ