Connect with us

ព័ត៌មានអន្ដរជាតិ

Greenland បង្កើនការ​ចំណាយ​វិស័យ​ការពារ​ជាតិ ក្រោយ ត្រាំ ប្រកាស​ចង់​ទិញយក

បានផុស

នៅ

ប្រទេសដាណឺម៉ាក បានប្រកាសផែនការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន សម្រាប់​ហ្គ្រោអង់ឡង់ (Greenland) បន្ទាប់ពី​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​​​លោក ដូណាល់ ត្រាំ បានអំពាវនាវម្តងទៀត​ឲ្យ​សហរដ្ឋអាមេរិកទិញ​តំបន់​កោះ​អាកទិក​ដ៏ធំ​មួយ​នេះ។

(រូបភាព៖ Newsweek/Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC នៅ​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៤ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បាននិយាយថា កញ្ចប់​ការពារ​ជាតិ​នេះ នឹងមានចំនួន​យ៉ាងហោចណាស់ ១,៥​ពាន់​លាន​ដុល្លារ។

លោក Poulsen បានប្រាប់​កាសែត​ក្នុង​ស្រុក Jyllands-Posten ថា ប្រាក់​ការពារ​ជាតិ​ទាំង​នេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញនាវា​អង្កេតការណ៍​ចំនួន​២​គ្រឿង យន្តហោះគ្មានមនុស្សបើក​២​គ្រឿង និងក្រុម​ឆ្កែ​ល្បាត​២​ក្រុម ព្រមទាំងបុគ្គលិកបន្ថែមទៀត សម្រាប់បញ្ជាការតំបន់អាកទិករបស់ប្រទេសដាណឺម៉ាកក្នុងរដ្ឋធានី Nuuk។

ដាណឺម៉ាក ក៏នឹងធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន Kangerlussuaq ផង​ដែរ ដើម្បី​​សម្រួល​ដល់​ការ​គ្រប់គ្រងយន្តហោះចម្បាំង F-35។

ហ្គ្រោអង់ឡង់ ដែលស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ចំនួន​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។

កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយ​សម្បូរ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ។ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក។

លោក Poulsen បាន​ប្រាប់​ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងមិនបានបណ្តាក់ទុនគ្រប់គ្រាន់នៅក្នុងតំបន់អាកទិក​នេះ​ទេ ឥឡូវនេះយើងកំពុងរៀបចំផែនការវត្តមានដ៏រឹងមាំមួយ»។

បន្ថែម​ពី​នេះ លោក​បាន​សម្ដែង​ការ​ហួស​ចិត្ត​​ជា​ខ្លាំង ចំពោះ​ការអត្ថាធិប្បាយ​របស់​លោក ត្រាំ ស្តីពីការទិញទឹកដី​ហ្គ្រោអង់ឡង់។

គួរ​បញ្ជាក់​ថា ជាមួយនឹងមូលដ្ឋានទ័ពអាកាស Pituffik ហ្គ្រោអង់ឡង់​ពិត​ជា​មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធាអាមេរិក និងប្រព័ន្ធ​​ផ្ដល់​សញ្ញា​ព្រមាន​មីស៊ីល​ប៉ាលិស្ទិក​របស់ខ្លួន។

ហ្គ្រោងអង់ឡង់ គឺជា​ទឹក​ដី​ផ្នែកមួយនៃ​ដាណឺម៉ាកអស់រយៈពេលជាង ៦០០​ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពី​ដាណឺម៉ាក​ក្នុងឆ្នាំ​១៩៧៩។

នៅក្រោមច្បាប់គ្រប់គ្រងស្វ័យភាពរបស់ហ្គ្រោអង់ឡង់ ដែលអនុម័តដោយដាណឺម៉ាក និងហ្គ្រោអង់ឡង់​ក្នុងឆ្នាំ​២០០៩ ប្រជាជន​ហ្គ្រោអង់ឡង់​ត្រូវបានទទួលស្គាល់ថាជាប្រជាជន ឬប្រជាជាតិមានសិទ្ធិទទួលបានសិទ្ធិសម្រេចដោយខ្លួនឯង ជាមួយនឹងជម្រើសនៃឯករាជ្យភាព៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៨ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម