ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងក្លាយជា«សង្គមមនុស្សចាស់» ជាផ្លូវការ ក្រោយអត្រា២០%នៃប្រជាជនអាយុលើស៦៥ឆ្នាំ
សាធារណៈរដ្ឋកូរ៉េខាងត្បូង បានក្លាយទៅជាសង្គមមួយមានមនុស្សចាស់ច្រើនជាផ្លូវការ ជាមួយនឹងចំនួនសរុបនៃប្រជាជនមានអាយុលើស៦៥ឆ្នាំ ដោយមានអត្រាកើនលើសពី២០ភាគរយធៀបនឹងចំនួនប្រជាជនសរុប។ យោងសារព័ត៌មាន Korea Herald។

ចំនួនប្រជាជនកូរ៉េដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅមានចំនួន ១០.២៤លាននាក់ ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស ដែលបច្ចុប្បន្នមានចំនួន ៥១.២២លាននាក់។ យោងតាមអង្គការសហប្រជាជាតិ សង្គមមនុស្សចាស់គឺជាសង្គមមួយដែលមានមនុស្សអាយុចាប់ពី៦៥ឆ្នាំឡើងទៅលើស២០ភាគរយ ខណៈប្រទេសដែលមានប្រជាជនវ័យចំណាស់លើសពី១៤ភាគរយ ត្រូវបានកំណត់ថា ជាសង្គមវ័យចំណាស់ និង៧ភាគរយ ត្រូវបានកំណត់ថាឈានចូលសង្គមវ័យចំណាស់។
បើតាមក្រសួងមហាផ្ទៃនៃប្រទេសកូរ៉េខាងត្បូង មានស្ត្រីច្រើនជាងបុរសក្នុងចំណោមអ្នកអាយុ៦៥ឆ្នាំឡើង។ ក្នុងចំណោមប្រជាជនវ័យចំណាស់ទាំងអស់មាន ១៧.៨៣ ភាគរយជាបុរសនិង ២២.១៥ ភាគរយជាស្ត្រីខុសគ្នា ៤.៣២ភាគរយ។
ផ្អែកលើតួលេខនាពេលថ្មីៗនេះ មន្ត្រីក្រសួងមួយរូបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលត្រូវការជាបន្ទាន់ដើម្បីបង្កើត «ក្រសួងផ្តោតលើប្រជាជន» ដែលមានភារកិច្ចក្នុងការអនុម័ត «វិធានការឆ្លើយតបជាមូលដ្ឋាន និងជាប្រព័ន្ធ» ដើម្បីដោះស្រាយប្រជាជនដែលមានវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័សនេះ។

កូរ៉េខាងត្បូងបានឈានដល់ស្ថានភាពសង្គមវ័យចំណាស់នេះមុនការរំពឹងទុក។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ចំនួនប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងលើសពី១០លាននាក់ ដែលនាំឱ្យក្រសួងមហាផ្ទៃពិនិត្យឡើងវិញនូវការព្យាករណ៍របស់ខ្លួន និងព្យាករណ៍ថា ប្រទេសកូរ៉េនឹងក្លាយជាសង្គមមនុស្សចាស់នៅដើមឆ្នាំ២០២៥ ។
ចាប់តាំងពីឆ្នាំ ២០០៨ ប្រជាជនដែលមានអាយុ ៦៥ឆ្នាំឡើងទៅ មានចំនួន ៤.៩៤លាននាក់ ដែលស្មើនឹង១០.០២ភាគរយនៃចំនួនប្រជាជនសរុប ក្រុមអាយុនេះបានកើនឡើងជាលំដាប់។ នៅឆ្នាំ ២០១៩បានកើនឡើងលើសពី ១៥ ភាគរយដែលនឹងឈានដល់ ១៩.០៥ ភាគរយនៅខែមករាឆ្នាំ២០២៤ ជាមួយនឹង ៩.៧៧ លាននាក់។
ជាមួយគ្នានេះ ចំនួនអ្នកចុះឈ្មោះដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏បានកើនឡើងពី៤.៩៤លាននាក់ក្នុងខែមីនា ឆ្នាំ ២០០៨ ដល់ ៨.៣២លាននាក់ក្នុងខែកក្កដាឆ្នាំ២០២០ និង ៩.២៦លាននាក់នៅខែធ្នូឆ្នាំ២០២២៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ