Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរី ប្រាប់​ឲ្យ​អ៊ីរ៉ង់​នៅ​ស្ងៀម កុំ​បង្ក​ចលាចល​ទៀត

បានផុស

នៅ

ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង លោក Assad Hassan al-Shibani រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី បាន​ផ្ដែ​ផ្ដាំ​ទៅ​ប្រទេស​អ៊ីរ៉ង់​​ កុំ​​ឲ្យ​ចេះ​លូកដៃ​​​កិច្ចការ​ផ្ទៃក្នុង និង​បង្ក​​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​ស៊ីរី​ត​ទៅ​ទៀត។

លោក Asaad Hassan al-Shibani
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​បង្ហោះនៅលើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី​២៤​​ខែ​ធ្នូ​ឆ្នាំ​២០២៤ របស់​លោក Shibani បាន​រៀប​រាប់​​ថា៖ «អ៊ីរ៉ង់ត្រូវតែគោរពឆន្ទៈរបស់ប្រជាជនស៊ីរី និងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស។ យើងព្រមានពួកគេពីការរីករាលដាលភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយយើងធ្វើឲ្យ​ពួកគេទទួលខុសត្រូវចំពោះផលប៉ះពាល់នៃ​ការ​លើក​ឡើង​ចុងក្រោយនេះ»។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​​សុន្ទរកថា​មួយ​តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ​របស់​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

លោក Khamenei បានអំពាវនាវដល់យុវជនស៊ីរី​​ឲ្យ​ងើប​ឈរ​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ថ្មី​នៅ​​ក្នុង​ប្រទេស ដោយ​​បន្ថែម​​ថា៖ «យើង​​ព្យាករ​ថា ក្រុមខ្លាំង និង​គួរ​ឲ្យ​គោរព​មួយ នឹងលេចឡើងនៅក្នុងប្រទេសស៊ីរី ពីព្រោះសព្វថ្ងៃនេះ យុវជនស៊ីរីមិនមានអ្វីត្រូវបាត់បង់នោះទេ។ សាលារៀន សាកលវិទ្យាល័យ ផ្ទះសម្បែង និងផ្លូវថ្នល់របស់ពួកគេ​សុទ្ធ​តែ​មិនមានសុវត្ថិភាព។ ដូច្នេះ ពួកគេ​ត្រូវ​តែ​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​នឹង​អ្នក​រៀបចំ​ផែនការ និង​អ្នក​បង្ក​​ភាព​អសន្តិសុខ ហើយ​អាច​យកឈ្នះ​លើ​ពួកគេ​បាន​»​។

ក្រុមឧទ្ទាមស៊ីរី បានទម្លាក់​លោក​ប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃទី​៨​ធ្នូ បន្ទាប់ពីសង្គ្រាមស៊ីវិល​​អស់​រយៈពេល​១៣​ឆ្នាំ។

អ៊ីរ៉ង់ កន្លង​មក​​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​ដើម្បី​គាំទ្រ​លោក Assad នៅ​​​អំឡុង​ពេល​សង្រ្គាម ហើយ​បាន​ដាក់ពង្រាយ​កងឆ្មាំ​បដិវត្តន៍​របស់ខ្លួន​ទៅកាន់​​​ស៊ីរី​​ជួយ​​សម្ព័ន្ធមិត្ត​​រក្សា​​អំណាច។

ការផ្តួលរំលំលោក Assad ត្រូវបានគេមើលឃើញ​​ថាជាការវាយប្រហារដ៏ធំមួយចំពោះសម្ព័ន្ធមិត្តនយោបាយ និងយោធា​ របស់​អ៊ីរ៉ង់ ដែលប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម