ព័ត៌មានអន្ដរជាតិ
តើ លោក Han Duck-soo ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងត្រូវធ្លាក់ដោយសំឡេង១៥១ឬ២០០?
សភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្តើមពិភាក្សាដើម្បីបោះឆ្នោតទម្លាក់ នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Han Duck-soo ដែលមិនចេញក្រឹត្យដើម្បីប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រុមស៊ើបអង្កេតពិសេស ដែលនឹងពិនិត្យករណី ប្រធានាធិបតី Yoon Suk Yeol និងភរិយារបស់ប្រធានាធិបតី។

ទោះបីគណបក្សប្រឆាំងមានបំណងធ្វើបែបនេះក្តី ប៉ុន្តែភាពចម្រូងចម្រាសលើតួនាទីរបស់ លោក Han Duck-soo នៅបន្តចោទជាភាពមិនចុះសម្រុងគ្នារវាងគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់លោក Yoon Suk Yeol និងគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងនិងគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។
គណបក្សប្រជាធិបតេយ្យធំជាងគេនៅក្នុងរដ្ឋសភា បានអះអាងថា ខ្លួនអាចបោះឆ្នោតទម្លាក់លោក Han Duck-soo ប្រធានាធិបតីស្តីទីត្រឹមតែសំឡេង១៥១ប៉ុណ្ណោះនៅក្នុងរដ្ឋសភាក្នុងចំណោមសមាជិកសភា៣០០សំឡេង។ បច្ចុប្បន្ននេះ គណបក្សប្រឆាំងធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូងមានសមាជិកសភារហូតដល់ទៅ១៧០ ដែលគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទី ដែលកាន់តួនាទីជានាយករដ្ឋមន្ត្រី។ ប៉ុន្តែបើបូករួមជាមួយសម្ព័ន្ធនៃគណបក្សប្រឆាំងផ្សេងទៀត បក្សប្រឆាំងទាំងមូលមានសំឡេងរហូតដល់ទៅ១៩២សំឡេង។
ប៉ុន្តែគណបក្សកាន់អំណាចបានអះអាងផ្ទុយថា សមាជិកសភាយ៉ាងតិច២០០ទើបអាចអនុម័តទម្លាក់ប្រធានាធិបតីស្តីទី Han Duck-soo។ លោក Han Duck-soo ស្ថិតនៅក្នុងភាពប្រទាញប្រទង់នៅឡើយ ចំពោះតួនាទីរបស់លោកថាតើអាចតែងតាំងចៅក្រម៣រូបបន្ថែមនៅតុលាការធម្មនុញ្ញ ឬក៏មិនអាច ដោយសារតែគណបក្សកាន់អំណាចថា មិនអាចទេ ដោយសារប្រធានាធិបតីនៅក្នុងអំណាចនៅមានវត្តមាននៅឡើយ ខណៈការតែងតាំងរហូតដល់កៅអីប្រធានាធិបតីទំនេរ។
ក្នុងករណីដែល លោក Han Duck-soo ស្ថិតក្នុងតំណែងនាយករដ្ឋមន្ត្រី នោះការបោះឆ្នោតទម្លាក់គឺត្រូវការសំឡេងត្រឹមតែ១៥១ប៉ុណ្ណោះដែលជាសំឡេងច្រើនដាច់ខាត ក្នុងចំណោមសមាជិកសភា៣០០សំឡេង។ ចំណែកការបោះឆ្នោតទម្លាក់ប្រធានាធិបតី គឺត្រូវការសំឡេង២ភាគ៣ គឺចំនួន២០០ក្នុងចំណោមសមាជិកសភាសរុប៣០០។
សារព័ត៌មាន Korea Herald បានស្រង់ខ្លឹមសារនៃមាត្រា ៦៥នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានចែងថា ការបោះឆ្នោតទម្លាក់មន្ត្រីសាធារណៈជាន់ខ្ពស់ ដូចជា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ចៅក្រមតុលាការ ឬក៏សមាជិកគណៈរដ្ឋមន្ត្រី ត្រូវការសំឡេងភាគច្រើននៃសមាជិករដ្ឋសភាដើម្បីអនុម័ត។
ប៉ុន្តែ ប្រធានាធិបតីជាករណីដោយឡែក គឺការបោះឆ្នោតទម្លាក់ប្រធានាធិបតីត្រូវការយ៉ាងហោចណាស់២ភាគ៣នៃសំឡេងសមាជិកសភាសរុប៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ