ព័ត៌មានអន្ដរជាតិ
លោក Yoon ប្រឈមដីកាចាប់ខ្លួន ក្រោយខកខានបង្ហាញខ្លួនតាមដីការកោះពីរលើក
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមដីកាចាប់ខ្លួនបន្ទាប់ពីការខកខានទៅឆ្លើយបំភ្លឺតាមដីកាកោះចំនួន២លើករួចមក ជុំវិញការចោទប្រកាន់អំពីការបះបោរ ដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូ និងត្រូវសភាជាបោះឆ្នោតជំទាស់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។

ដីកាកោះលើកទី២ដែលចេញដោយក្រុមស៊ើបអង្កេត បានហៅលោក Yoon Suk Yeol ឲ្យចូលទៅឆ្លើយសំណួរនៅថ្ងៃទី២៥ខែធ្នូនេះ បន្ទាប់ពីការខកខានឆ្លើយកាលថ្ងៃទី១៨ខែធ្នូ ជុំវិញការចោទប្រកាន់អំពីការបះបោរក្រោមការប្រកាសច្បាប់អាជ្ញាសឹកដែលលោកបានដាក់ចេញ បង្កការចលាចលទូទាំងប្រទេសកូរ៉េជាពិសេសក្នុងទីក្រុងសេអ៊ូលកាលថ្ងៃទី៣ខែធ្នូរ។
សេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Korea Herald បានឲ្យដឹងថា ការិយាល័យស៊ើបអង្កេតនឹងរងចាំប្រធានាធិបតី Yoon រយៈពេល១ថ្ងៃទៀត រហូតដល់ថ្ងៃទី២៦ខែធ្នូ មុនការសម្រេចថាតើត្រូវរង់ចាំការសួរចម្លើយបន្តទៀត ឬក៏ស្នើដីកាចាប់ខ្លួនតែម្តង។
សេចក្តីរាយការណ៍ដដែលបានលើកឡើងថា លោក Seok Dong-hyeon មេធាវីរបស់លោក Yoon បាននិយាយថានៅថ្ងៃទី២៤ខែធ្នូថា អាទិភាពរបស់កូនក្តីរបបស់លោកគឺដំណើរការតុលាការធម្មនុញ្ញលើការទម្លាក់លោកពីអំណាច។
កាលថ្ងៃចន្ទដើមសប្តាហ៍នេះ ចៅក្រមតុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងទាំង៦រូបដែលស្ថិតនៅក្នុងតូនាទី បានបើកកិច្ចប្រជុំជាលើកដំបូងដើម្បីពិនិត្យមើលសំណុំរឿងដកអំណាចប្រធានាធិបតី លោក Yoon Suk Yeol ដែលបានប្រកាសច្បាប់អាជ្ញាសឹក។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនាពេលនេះកំពុងប្រឈមការខ្វះសមាសភាពចៅក្រមរហូតដល់៣រូប ដើម្បីធ្វើឲ្យក្រុមប្រឹក្សាជំនុំជម្រះពេញលក្ខណៈចំនួន៩រូប ហើយ ការសម្រេចសេចក្តីបានការដើម្បីដកហូតដំណែងប្រធានាធិបតី Yoon Suk Yeol គឺត្រូវការសំឡេង២ភាគ៣ ឬ៦សំឡេងក្នុងចំណោមចៅក្រម៩រូប៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ