ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានវាយប្រហារក្រុមបះបោរ សម្លាប់មនុស្ស៤៦នាក់ ចូលដល់ដីអាហ្វហ្គានីស្ថានដែលត្រៀមតបតវិញ
ប្រទេសប៉ាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសទៅលើភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ភាគច្រើនជាស្ត្រីនិងកុមារ ខណៈទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែមានភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែធ្នូនេះ។

អ្នកនាំពាក្យរងរបស់ក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន បានឲ្យដឹងថា មនុស្ស៥០នាក់ រួមទាំងស្ត្រីនិងកុមារបានស្លាប់ និងមនុស្ស៦នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។ អ្នកស្លាប់គឺជាជនភៀសខ្លួនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែការវាយលុករបស់ប៉ាគីស្ថាននៅភាគពាយព្យ។
កាតវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីសន្តិសុខប៉ាគីស្ថានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន The Associated Press ថា ប្រតិបត្តិការកាលពីថ្ងៃអង្គារគឺដើម្បីរុះរើកន្លែងហ្វឹកហ្វឺន និងសម្លាប់ពួកបះបោរនៅ Paktika ។ ការវាយប្រហារនេះក៏បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Mohammad Sadiq តំណាងពិសេសរបស់ប្រទេសប៉ាគីស្ថានប្រចាំអាហ្វហ្គានីស្ថាន បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុល ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល បានកោះហៅបេសកជនប៉ាគីស្ថាន ហើយបានធ្វើការតវ៉ាយ៉ាងខ្លាំងជុំវិញការវាយប្រហារដោយយោធាប៉ាគីស្ថាននេះ។ ក្រសួននេះថា៖«នឹងមិនទទួលយកការរំលោភលើបូរណភាពទឹកដីរបស់ប្រទេសនេះក្នុងកាលៈទេសៈណាក៏ដោយ ហើយប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារឯករាជ្យភាព និងទឹកដីរបស់ខ្លួន» ហើយថា «សកម្មភាពមិនទទួលខុសត្រូវបែបនេះនឹងពិតជាមានផលវិបាក»។
ប៉ាគីស្ថានមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែយោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខបានសម្លាប់ពួកបះបោរ១៣នាក់នៅក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយនៅ South Waziristan ដែលជាស្រុកមួយស្ថិតនៅខេត្ត Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរាប់មិនអស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ប៉ុន្តែមានការកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ភាពតានតឹងបានកើនឡើងខ្ពស់ក្នុងខែមីនា ពេលប៉ាគីស្ថាន បានវាយប្រហារលើតំបន់ព្រំដែនក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?