Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​កាសែត​៥​នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ជិត​មន្ទីរពេទ្យ​​ហ្គាហ្សា

បានផុស

នៅ

អ្នកកាសែត៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជុំវិញមន្ទីរពេទ្យមួយនៅកណ្តាលតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៦ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរប៉ាឡេស្ទីន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា អ្នកកាសែត​នៃ​សារព័ត៌មាន​​ប៉ុស្តិ៍ Al-Quds Today ដែលកំពុងរាយការណ៍អំពីព្រឹត្តិការណ៍នៅជិតមន្ទីរពេទ្យ al-Awda មានទីតាំងនៅជំរុំជនភៀសខ្លួន Nuseirat ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំរថយន្តរបស់ពួកគេ។

វីដេអូ​ពី​កន្លែង​កើត​ហេតុ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ បង្ហាញ​ថា ​រថយន្ត​មួយ​គ្រឿង​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

អ្នក​កាសែត​ដែល​បាន​ស្លាប់​​ទាំង​​នោះ​ មាន​ឈ្មោះ Fadi Hassouna, Ibrahim al-Sheikh Ali, Mohammed al-Ladah, Faisal Abu al-Qumsan និង Ayman al-Jadi។ ខណៈលោក Ayman al-Jadi បានរង់ចាំប្រពន្ធរបស់គាត់នៅមុខមន្ទីរពេទ្យដើម្បីសំរាលកូនដំបូងរបស់ពួកគេ។

បណ្តាញព័ត៌មាន Quds បាននិយាយថា ក្រុមការពារជនស៊ីវិលបានទាញយកសាកសពជនរងគ្រោះ និងពន្លត់ភ្លើងនៅកន្លែងកើតហេតុ។ ហើយបន្ទាប់ពីការវាយប្រហារនេះមិនមានការអត្ថាធិប្បាយភ្លាមៗពីខាងអ៊ីស្រាអែលទេនោះទេ។

ពាក់ព័ន្ធបញ្ហានេះគណៈកម្មាធិការការពារអ្នកកាសែត (CPJ) នៅដើមខែនេះបានថ្កោលទោសការសម្លាប់អ្នកកាសែតប៉ាឡេស្ទីនបួននាក់របស់អ៊ីស្រាអែលក្នុងរយៈពេលមួយសប្តាហ៍ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិទទួលខុសត្រូវចំពោះការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។

យោងតាម ​​CPJ បានឱ្យដឹងថា អ្នកកាសែតយ៉ាងហោចណាស់ ១៤១ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣៕

(រូបភាព៖ Al Jazeera)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម