Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុង​ប្រើប្រាស់លុយ​គ្រីបតូ ដើម្បី​គេចពី​ទណ្ឌកម្ម​លោក​ខាង​លិច

បានផុស

នៅ

នៅ​ក្រោម​ច្បាប់​ថ្មី ក្រុមហ៊ុនរុស្ស៊ី​បានចាប់ផ្តើមប្រើប្រាស់ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀតនៅក្នុងការទូទាត់អន្តរជាតិ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ នេះ​​ជាការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Siluanov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 24 ថា៖ «ជាផ្នែកមួយនៃ​ការ​ដក​ពិសោធន៍ វាគឺអាចធ្វើទៅបានដើម្បីប្រើ Bitcoin ដែលយើងបាន​រុក​រក​បាន​នៅទីនេះនៅក្នុងប្រទេសរុស្ស៊ី (នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មបរទេស)»។

លោក បន្ត​​ថា៖ «ប្រតិបត្តិការបែបនេះកំពុងកើតឡើងរួចហើយ។ យើងជឿថា ពួកវា​គួរតែត្រូវបានពង្រីក និងអភិវឌ្ឍបន្ថែមទៀត។ ខ្ញុំមានទំនុកចិត្តថា វានឹងកើតឡើងនៅឆ្នាំក្រោយ» ដោយបន្ថែមថា ការទូទាត់អន្តរជាតិជារូបិយប័ណ្ណឌីជីថលតំណាង​ឲ្យ​អនាគត។

ពាណិជ្ជកម្មរបស់រុស្ស៊ី ត្រូវ​​បាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង ព្រោះ​តែ​ទណ្ឌកម្ម ហើយ​​សូម្បី​​តែ​ការ​​ធ្វើ​​ជំនួញ​​ជាមួយដៃគូធំៗដូចជា ចិន ឬតួកគី ក៏​ជួប​ប្រទះ​នឹង​ផល​លំបាក​ផង​ដែរ ខណៈ​​ធនាគារក្នុងស្រុក​​មានការប្រុងប្រយ័ត្នខ្ពស់​ជាមួយប្រតិបត្តិការដែលទាក់ទងនឹងប្រទេសរុស្ស៊ី ដើម្បីជៀសវាងការត្រួតពិនិត្យពីនិយតករលោកខាងលិច។

នៅឆ្នាំនេះ រុស្ស៊ីបានអនុញ្ញាត​​ការ​ប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ក្នុងពាណិជ្ជកម្មបរទេស ហើយ​​បាន​ចេញ​ច្បាប់​ទទួល​ស្គាល់​​ការ​រុក​រក(mine)​លុយ​គ្រីបតូ ដែល​រួម​​មាន​ទាំង​ Bitcoin ផង​ដែរ។ បច្ចុប្បន្ន រុស្ស៊ីគឺជា​ប្រទេស​ឈាន​មុខ​គេ​​មួយ​​នៅ​លើ​ពិភពលោក ក្នុងការ​រុករក Bitcoin ។

កាលពីដើមខែ​ធ្នូ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋបាលអាមេរិកបច្ចុប្បន្ន កំពុងធ្វើឲ្យតួនាទីរបស់ប្រាក់ដុល្លារអាមេរិក​​ក្នុង​នាម​ជារូបិយប័ណ្ណបម្រុង​ចុះ​ខ្សោយ ដោយប្រើប្រាស់វាសម្រាប់គោលបំណងនយោបាយ ហើយបង្ខំ​ឲ្យ​ប្រទេសជាច្រើនងាកទៅរក​រូបិយប័ណ្ណ​ផ្សេង​​ជំនួស​​វិញ។

លោក ពូទីន បានលើក​ឡើង​អំពី Bitcoin ជាឧទាហរណ៍ ដោយ​បញ្ជាក់​​ថា គ្មាននរណាម្នាក់នៅក្នុងពិភពលោកអាចគ្រប់គ្រង Bitcoin បានទេ។ សុន្ទរកថារបស់លោក ពូទីន បានបង្ហាញថា មេដឹកនាំរុស្ស៊ី​បាន​គាំទ្រការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូយ៉ាងទូលំទូលាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម