ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថ្កោលទោសរុស្ស៊ីដែលវាយប្រហារអ៊ុយក្រែនចំថ្ងៃបុណ្យណូអែល
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗក្នុងអំឡុងពេលបុណ្យណូអែល។

លោក បៃដិន បានលើកឡើងកាលពីថ្ងៃពុធទី២៥ធ្នូថា សហគមន៍អន្តរជាតិត្រូវតែបន្តឈរជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោកក៏បាននិយាយផងដែរថា ក្រសួងការពារជាតិអាមេរិក នឹងបង្កើនការចែកចាយសព្វាវុធទៅកាន់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់លោក បៃដិន បានរៀបរាប់ថា៖ «នៅដើមថ្ងៃបុណ្យណូអែល រុស្ស៊ីបានបាញ់បង្ហោះមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងទីក្រុងរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ គោលបំណងនៃការវាយប្រហារដ៏ក្ដៅគគុកនេះ គឺដើម្បីកាត់ផ្តាច់ការប្រើប្រាស់កម្ដៅ និងអគ្គិសនីរបស់ប្រជាជនអ៊ុយក្រែនក្នុងអំឡុងរដូវរងា និងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃបណ្តាញអគ្គិសនីរបស់ខ្លួន»។
លោក បៃដិន បានបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ប្រជាជនអ៊ុយក្រែនសមនឹងរស់នៅដោយសន្តិភាព និងសុវត្ថិភាព ហើយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិត្រូវតែបន្តឈរជាមួយអ៊ុយក្រែនរហូតដល់ឈ្នះលើការឈ្លានពានរបស់រុស្ស៊ី»។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានហៅការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃបុណ្យណូអែលថាជាទង្វើអមនុស្សធម៌បំផុត។ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ ថ្កោលទោសថា៖ «លោកពូទីន រើសយកថ្ងៃបុណ្យណូអែលសម្រាប់ការវាយប្រហារ។ តើមានអ្វីអមនុស្សធម៌ជាងនេះទៀត? មីស៊ីលជាង៧០គ្រាប់ រួមទាំងគ្រាប់ផ្លោងនិងយន្តហោះគ្មានមនុស្សបើកជាង១០០គ្រឿងផងដែរ។ គោលដៅគឺវិស័យថាមពលរបស់យើង ពួកគេបន្តប្រយុទ្ធដើម្បីផ្ដាច់ភ្លើងនៅអ៊ុយក្រែន»។
សូមបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានពេញពេញទំហឹងរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ១៧៥ពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលក្រុងកៀវ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ