ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងកូរ៉េខាងត្បូងបង្ហាញផែនការបោះឆ្នោតតែងតាំងចៅក្រមតុលាការធម្មនុញ្ញ៣រូប ជាឯកតោភាគី
សេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនិងក្តោបក្តាប់សមាជិករដ្ឋសភាស្ទើរទាំងស្រុង មានផែនការអនុម័តជាឯកតោភាគីតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូបដើម្បីបំពេញកន្លែងចៅក្រមដែលផុតអាណត្តិ ដើម្បីដំណើរការក្តីលើសំណុំរឿងចោទប្រកាន់លោក Yoon Suk Yeol។

ការប្រកាសនេះកើតមានឡើងក្រោយសមាជិកសភារបស់គណបក្សអំណាចប្រជាជន (PPP) របស់ប្រធានាធិបតី Yoon Suk Yeol បានប្រកាន់គោលជំហររារាំងដល់ដំណើរការសម្រេចសេចក្តីលើនីតិវិធីបញ្ចប់អំណាចជាផ្លូវការរបស់ប្រធានាធិបតី Yoon ដែលសភាជាតិកូរ៉េបោះឆ្នោតទម្លាក់កាលពីថ្ងៃទី១៤ខែធ្នូ។
សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងជិត២ភាគ៣នៃសមាជិកសភាទាំង៣០០នៅថ្ងៃពុធនេះ ប្រុងបោះឆ្នោតទម្លាក់អំណាច នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Han Duck-soo ទៀត ដោយសារតែលោក Han មិនចេញក្រឹត្យដើម្បីប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រុមស៊ើបអង្កេតពិសេស ដែលនឹងពិនិត្យករណី ប្រធានាធិបតី Yoon Suk Yeol និងភរិយារបស់ប្រធានាធិបតី។ ប៉ុន្តែតាមសេចក្តីរាយការណ៍របស់ Korea Herald ផែនការបោះឆ្នោតទម្លាក់នោះត្រូវផ្អាកវិញនៅ២ម៉ោងក្រោយមក។
លោក Han Duck-soo ដែលបច្ចុប្បន្នកាន់តួនាទីជាប្រធានាធីបតីស្តីទី និងជានាយករដ្ឋមន្ត្រីដែលតែងតាំងដោយប្រធានាធិបតី Yoon Suk Yeol បានបង្អាក់ការចង់បានរបស់សភាជាតិកូរ៉េដែលបញ្ជូនច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេសមួយដើម្បីពិនិត្យមើលផ្លូវច្បាប់លើករណីលោក Yoon ដែលប្រកាសដាក់ច្បាប់អាជ្ញាសឹកខុសរដ្ឋធម្មនុញ្ញ និងនាំទៅរកភាពវឹកវរក្នុងប្រទេស។
គណបក្សប្រជាធិបតេយ្យធំជាគេនៅក្នុងរដ្ឋសភា បានអះអាងថា ខ្លួនអាចបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីត្រឹមតែសំឡេង១៥១ប៉ុណ្ណោះនៅក្នុងរដ្ឋសភាក្នុងចំណោមសមាជិកសភា៣០០សំឡេង។ បច្ចុប្បន្ននេះ គណបក្សប្រឆាំងធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូងមានសមាជិកសភារហូតដល់ទៅ១៧០ ដែលគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទី ដែលកាន់តួនាទីជានាយករដ្ឋមន្ត្រី។
ប៉ុន្តែគណបក្សកាន់អំណាចបានអះអាងផ្ទុយថា សមាជិកសភាយ៉ាងតិច២០០ត្រូវការដើម្បីអនុម័តទម្លាក់ប្រធានាធិបតីស្តីទី Han Duck-soo ដែលដាក់លក្ខខណ្ឌទាមទារឲ្យមានការសម្របសម្រួលនយោបាយរវាងអំណាចសភានិងអំណាចប្រធានាធិបតីដែលមានជម្លោះនាពេលនេះ៕
ដោយ រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ