Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលថ្មី​របស់​ស៊ីរីប្តឹង​តុលាការ​អន្តរជាតិ​ទាមទារសំណង​៣០០​ពាន់លានដុល្លារពីអ៊ីរ៉ង់

បានផុស

នៅ

រដ្ឋបាលថ្មីរបស់ប្រទេសស៊ីរីកំពុងរៀបចំអនុស្សរណៈមួយដើម្បីដាក់ជូនតុលាការអន្តរជាតិ ដែលឯកសារនេះត្រូវបានគេរាយការណ៍ថា ស៊ីរី​បាន​ដាក់​​ការ​ទាមទារសំណងចំនួន៣០០ពាន់លានដុល្លារពីប្រទេសអ៊ីរ៉ង់ចំពោះការខូចខាតដែលបានបង្កឡើងលើប្រជាជនស៊ីរី និងហេដ្ឋារចនាសម្ព័ន្ធក្នុងអំឡុងជម្លោះរបស់ប្រទេសទាំងពីរ។

(រូបភាព៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរសំណងនេះផ្ដោតលើការខូតខាតក្នុងអំឡុងពេល​ជម្លោះ​យោធា និងនយោបាយរបស់អ៊ីរ៉ង់ទាក់ទងនឹងប្រធានាធិបតីស៊ីរី​លោក Bashar al-Assad ដែលត្រូវបានបណ្ដេញចេញពីដំណែង។ លើសពីនេះ ស៊ីរី​ក៏បាន​ដាក់​សកម្មភាព​របស់​អ៊ីរ៉ង់​ «ជា​ឧក្រិដ្ឋកម្ម​ និង​ធ្វើ​តាម​អំពើ​ចិត្ត» ហើយ​បាន​គូសបញ្ជាក់​ពី​ចេតនា​របស់​រដ្ឋបាល​​ថ្មី​ក្នុង​ការ​ទាមទារ​​ឲ្យ​ក្រុង​តេអេរ៉ង់​ទទួល​ខុស​ត្រូវ​ទង្វើ​របស់​ខ្លួន​ក្នុង​ជម្លោះ​ស៊ីរី។

ជាមួយគ្នានេះប្រភពជិតស្និទ្ធនឹងរដ្ឋបាលនយោបាយថ្មីរបស់ប្រទេសស៊ីរីក៏បានបដិសេធការប្រាស្រ័យទាក់ទងគ្នារវាងរដ្ឋបាលថ្មី​និងអ៊ីរ៉ង់ រួមទាំងការពិភាក្សាទាក់ទងនឹងការបើកស្ថានទូតឡើងវិញនៅទីក្រុងដាម៉ាស (Damascus) និង តេអេរ៉ង់ (Tehran)។ ប្រទេសស៊ីរី បានបដិសេធដោយផ្ទាល់នូវ​កំណត់ទូត​​ដែលបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោកស្រី Fatemeh Mohajerani ពីមុន ទាក់ទងនឹងកិច្ចចរចាការទូតដែលកំពុងបន្ត។

ភាគី​ស៊ីរីថា ការប្រាស្រ័យទាក់ទងជាមួយអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយបដិសេធការអះអាងរបស់លោកស្រី Mohajerani អំពីការផ្លាស់ប្តូរការទូតនិងបានបញ្ជាក់ផងដែរថា រដ្ឋបាលស៊ីរីមិនមានផែនការភ្លាមៗដើម្បីចូលរួមជាមួយអ៊ីរ៉ង់ ទាក់ទងនឹងការបើកដំណើរការ​​​ឡើង​វិញ​នូវស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស​ ឬស្ថានកុងស៊ុលស៊ីរីនៅទីក្រុង Aleppo នោះទេ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម