Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ​២០២៤ អេហ្ស៊ីប​ដោះ​បំណុល​បរទេស​បាន​ជាង ៣៨​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកនាយករដ្ឋមន្ត្រី Mostafa Madbouly បានប្រកាស​​​​ថា អេហ្ស៊ីបបានសង​ប្រាក់​ចំនួនប្រហែល ៧​ពាន់លានដុល្លារនៃបំណុលរបស់ខ្លួននៅក្នុងខែវិច្ឆិកា និងខែធ្នូ ដែលនាំ​ឲ្យ​ចំនួនសរុបដែលបានសងនៅឆ្នាំ​២០២៤ កើន​ឡើង​ដល់ ៣៨,៧​ពាន់លានដុល្លារ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Madbouly បាន​និយាយ​កាល​ពី​ថ្ងៃ​​​ទី​២៥​ធ្នូ​ថា ការសងបំណុលដ៏​ច្រើន​នេះបង្កបញ្ហាប្រឈមសម្រាប់រដ្ឋ ប៉ុន្តែបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីបក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ដោយកត់សម្គាល់ថា អេហ្ស៊ីប​មិនដែលខកខានលើការទូទាត់​សង​បំណុល​ទេ។

លោក​ក៏​បាន​​ប្រាប់​​ផង​ដែរ​ថា បំណុល​ដែល​ត្រូវ​ទូទាត់​នៅ​ឆ្នាំ​​២០២៥ ​នឹង​មាន​​ចំនួន​តិច​ជាង​​​បំណុល​ដែល​ត្រូវ​សង​ក្នុង​ឆ្នាំ​២០២៤។

យោងតាម​មូលនិធិ​រូបិយបណ្ណ​អន្តរជាតិ ​​IMF បំណុលសរុបរបស់​អេហ្ស៊ីប បានថយចុះប្រហែល ៧​ភាគរយនៅ​ចន្លោះ​​ឆ្នាំ​​២០២៣​និង​២០២៤ ដោយបានធ្លាក់ចុះមកត្រឹម ៨៩ភា​គរយនៃផលិតផលក្នុងស្រុកសរុប បើធៀបនឹង ៩៥,៧​ភាគរយនៅក្នុងឆ្នាំ​២០២២/២០២៣។

បំណុល​បរទេស​​របស់អេហ្ស៊ីប មាន​ប្រមាណ​១៥២,៨​ពាន់លានដុល្លារ គិត​ត្រឹម​​ខែមិថុនា​ឆ្នាំ​២០២៤ ធៀបនឹង១៦៨​ពាន់លាន​ដុល្លារ​ក្នុងខែធ្នូ​ឆ្នាំ២០២៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម