ព័ត៌មានអន្ដរជាតិ
២៦ធ្នូ ២០ឆ្នាំមុន! មហាសោកនាដកម្ម ដែលពិភពលោក ចងចាំគ្មានថ្ងៃភ្លេច
នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៤ ពិភពលោក បានជួបសោកនាដកម្មយ៉ាងសោកសង្រែងបំផុត ដោយរលកយក្សស៊ូណាមិ បានវាយប្រហារប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរនៃមហាសមុទ្រឥណ្ឌា។

វាជាគ្រោះធម្មជាតិដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដោយផ្តាច់ជីវិតមនុស្សជាង ២២០ ០០០នាក់ នៅជាង១០ប្រទេស ហើយនៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤នេះ វាបានឈានដល់ខួប២០ឆ្នាំនៃសោកនាដកម្មនេះហើយ។
សោកនាដកម្មដ៏វិនាសអន្តរាយនេះ បង្កឡើងដោយការរញ្ជួយដីកម្រិតធ្ងន់ ៩.១ រ៉ិចទ័រនៅបាតសមុទ្រនៃកោះស៊ូម៉ាត្រា ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី ហើយ៧ម៉ោងក្រោយមក ក៏កើតមានរលកយក្សស៊ូណាមិ ខ្លះឈានដល់កម្ពស់ជាង៣០ម៉ែត្រ វាយប្រហារប្រទេសចំនួន១៥ ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃមហាសមុទ្រឥណ្ឌាដោយក្នុងនោះរួមមានទាំងឥណ្ឌូណេស៊ី ថៃ ឥណ្ឌា ស្រីលង្កា និងសូម៉ាលីផងដែរ។

យោងតាមអង្គការប្រមូលទិន្នន័យគ្រោះមហន្តរាយអន្តរជាតិ, មនុស្សសរុបចំនួន ២២៦ ៤០៨នាក់បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ត្រូវរបួស ខណៈតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺភាគខាងជើងកោះស៊ូម៉ាត្រា ពោលនៅទីនោះមានមនុស្សជាង ១២០ ០០០នាក់ បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់សរុប ១៦៥ ៧០៨នាក់របស់ឥណ្ឌូណេស៊ី។
ក្រៅពីនេះ នៅស្រីលង្កាមានមនុស្សស្លាប់ ៣ ៥០០នាក់, ឥណ្ឌា ១៦ ៣៨៩នាក់, ថៃ ៨ ៣៤៥នាក់, ស៊ូម៉ាលី ជិត៣០០នាក់, ម៉ាល់ឌីវ ជាង១០០ ព្រមទាំងមនុស្សស្លាប់បន្ថែមទៀតនៅម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា។ ក្រៅពីសម្លាប់មនុស្សហើយនោះ រលកយក្សស៊ូណាមិ ក៏បានជម្លៀសមនុស្សជាង១.៥លាននាក់ និងបំផ្លាញអគាររាប់លានផងដែរ។

មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ដល់ខ្ទង់រាប់សែននាក់បែបនេះគឺដោយសារតែ គ្រោះមហន្តរាយនេះកើតចំរដូវកាលឈប់សម្រាក ពោលគឺក្រោយបុណ្យណូអែលមួយថ្ងៃដែលសម្បូរទៅដោយទេសចរ ហើយម្យ៉ាងវិញទៀត កាលនោះ មហាសមុទ្រឥណ្ឌា មិនមានដាក់ប្រព័ន្ធព្រមានអំពីរលកយក្សទេ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ នៅទូទាំងសកលលោក មានស្ថានីយរាប់ពាន់បំពាក់ជាមួយប្រព័ន្ធទាំងនោះ ដូច្នេះហើយ វាបានជួយច្រើន ជាពិសេសវានឹងជូនដំណឹងទាន់ពេល មុនរលកយក្សស៊ូណាមិ វាយប្រហារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី អាចបង្កជារលកយក្សស៊ូណាមិ ខណៈប្រជាជនជម្លៀសទាំងភិតភ័យ

-
KPT+២០ នាទីutes ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់