Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់

បានផុស

នៅ

ក្រុមហ៊ុន Alcon របស់អាមេរិក បានប្រកាសប្រមូលថ្នាំបន្តក់ភ្នែក Systane Lubricant Eye Drops Ultra PF ពីលើទីផ្សារវិញ ក្រោយរកឃើញថា មានមេរោគផ្សិតនៅក្នុងថ្នាំនេះ ដែលអាចបណ្តាលឲ្យខ្វាក់ភ្នែក ឬឈានដល់បាត់បង់ជីវិតចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។

ថ្នាំបន្តក់ភ្នែក Systane Lubricant Eye Drops Ultra PF (រូបថត៖ FDA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០២៤ ក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់មួយនេះ បានជូនដំណឹងទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA) រួចហើយ ឯ FDA ក៏បានចេញការព្រមានដល់អ្នកគ្រប់គ្នាហើយដែរ។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានអតិថិជនអះអាងថា មានសារធាតុម្យ៉ាងនៅក្នុងដបថ្នាំ ហើយនោះត្រូវបានគេសន្មត់ថា ជាមេរោគផ្សិត។ 

ទោះបីជាយ៉ាងណាក៏ដោយ មានតែប្រអប់ថ្នាំដែលមានលេខ 10101 ជាមួយកាលបរិច្ឆេទផុតកំណត់នៅខែកញ្ញា២០២៥ប៉ុណ្ណោះ ដែលត្រូវបានប្រមូលមកវិញ ខណៈមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ថា មាននរណាម្នាក់ត្រូវរងគ្រោះដោយសារថ្នាំនេះទេ។ 

ពាក់ព័ន្ធបញ្ហានេះដែរ លោក Steven Smith អ្នកនាំពាក្យក្រុមហ៊ុន Alcon បាននិយាយថា ក្រុមហ៊ុនកំពុងបើកការស៊ើបអង្កេតហើយ ប៉ុន្តែមិនមែនថ្នាំទាំងអស់សុទ្ធតែមានមេរោគទេ គ្រាន់តែក្រុមហ៊ុនប្រមូលមកវិញសិន ដើម្បីសុវត្ថិភាពប៉ុណ្ណោះ។

សូមបញ្ជាក់ថា Systane Lubricant Eye Drops Ultra PF គឺជាថ្នាំបន្តក់បំបាត់អាការឈឺភ្នែកនិងរលាកភ្នែក ហើយកំពុងមានលក់នៅតាមហាងលក់រាយទូទាំងសហរដ្ឋអាមេរិក និងតាមអ៊ីនធឺណិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ FDA ព្រមានថា អ្នកប្រើប្រាស់ថ្នាំបន្តក់ភ្នែកពីហាង CVS, Rite Aid និង Target អាចប្រឈមមុខនឹងពិការភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម