ព័ត៌មានអន្ដរជាតិ
កងកម្លាំងស៊ីរី ១៤នាក់បានស្លាប់ ក្រោមការវាយឆ្មក់របស់ក្រុមអ្នកស្មោះត្រង់នឹងលោក Assad
យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២៦ធ្នូ២០២៤ ក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីស៊ីរី Bashar al-Assad បានធ្វើការលួចវាយឆ្មក់បុគ្គលិកក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលថ្មី ដោយក្នុងនោះមានមនុស្សស្លាប់ចំនួន ១៤នាក់។

អាជ្ញាធរស៊ីរី បាននិយាយថា ការប្រយុទ្ធគ្នាបានកើតឡើងនៅជិតកំពង់ផែមេឌីទែរ៉ាណេក្នុងទីក្រុង Tartous កាលពីថ្ងៃអង្គារទី២៤ធ្នូ ខណៈកងកម្លាំងរដ្ឋាភិបាលបានព្យាយាមចាប់ខ្លួនអតីតមន្ត្រីម្នាក់ពាក់ព័ន្ធនឹងតួនាទីរបស់គាត់នៅឯពន្ធនាគារ Saydnaya នៅជិតរដ្ឋធានីដាម៉ាស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីរបស់ប្រទេសស៊ីរី លោក Mohammed Abdel Rahman បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមតេឡេក្រាមថា មន្រ្តីប៉ូលិសចំនួន ១០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយលោកបានហៅក្រុមវាយឆ្មក់នេះថាជា «សំណល់» នៃរដ្ឋាភិបាល Assad។ រដ្ឋមន្ត្រីរូបនេះ បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មជនណាដែលហ៊ាន «បំផ្លាញសន្តិសុខរបស់ស៊ីរី ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋរបស់ខ្លួន»។
ការវាយប្រហារនេះ បានកើតឡើងស្របពេលដែលនៅស៊ីរីកំពុងមានបាតុកម្ម និងបម្រាមគោចរពេលយប់នៅកន្លែងមួយចំនួន ដែលជាសញ្ញារីករាលដាលនៃភាពចលាចលចាប់តាំងពីការផ្ដួលរំលំរបបលោក Assad ជាងពីរសប្តាហ៍មុន។ បច្ចុប្បន្ន លោក Assad និងក្រុមគ្រួសារ កំពុងជ្រកកោននៅក្នុងប្រទេសរុស្ស៊ី៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?