ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសត្រៀមពិភាក្សាជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន
ក្នុងសន្និសីទកាសែតតាមអនឡាញជាមួយក្រុមអ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។

លោក Lavrov លើកឡើងថា រុស្ស៊ីបើកចិត្តចំពោះការពិគ្រោះគ្នាជាមួយរដ្ឋបាលថ្មីអាមេរិក លើបញ្ហាសង្គ្រាមអ៊ុយក្រែន ហើយក៏សង្ឃឹមដែរថា ក្រុមរបស់លោក Trump រួមទាំងប្រេសិតពិសេសទទួលបន្ទុកដោះស្រាយសង្គ្រាមនេះគឺលោក Keith Kellogg ផងដែរនោះ នឹងជ្រាបកាន់តែច្បាស់អំពីឫសគល់នៃជម្លោះនេះ។
ជុំវិញការចរចាសន្តិភាពនេះដែរ រុស្ស៊ីធ្លាប់បានដាក់លក្ខខណ្ឌទៅអ៊ុយក្រែនរួចហើយ កាលពីខែតុលា ដោយបញ្ជាក់ថា បើទីក្រុងកៀវ ពិតជាចង់ចរចាសន្តិភាពមែន ទី១ត្រូវឈប់ព្យាយាមចូលជាសមាជិកអង្គការណាតូទៀតទៅ ហើយត្រូវដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាន់កាប់។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានសំដៅចំៗទៅលក្ខខណ្ឌដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន លើកឡើងនៅដើមឆ្នាំនេះឲ្យអ៊ុយក្រែនដកទ័ពទាំងអស់ចេញពីទឹកដីរុស្ស៊ី ដូចជាសាធារណរដ្ឋប្រជាមានិត Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye។ លោកប្រាប់អ្នកសារព័ត៌មានថា «លក្ខខណ្ឌជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សា គឺស្ថិតនៅក្នុងគំនិតផ្តួចផ្តើមសន្តិភាពរបស់លោកប្រធានាធិបតីសុទ្ធសាធ»។
ដោយឡែក កាលពីសប្តាហ៍មុន លោក Kellogg ក៏បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំដែរថា សង្គ្រាមនេះនឹងចប់ត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ ពោលគឺនៅពេលលោក Trump ចូលកាន់តំណែង។
យ៉ាងណាក្តី ក្នុងកិច្ចសម្ភាសនោះ លោក Keith នៅតែមិនបញ្ជាក់ថាតើ សង្គ្រាមនឹងបញ្ចប់ដោយរបៀបណា ឬថាតើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងមានវិធីសាស្រ្តអ្វី ប៉ុន្តែបុរសម្នាក់នេះ ត្រូវបានគេដាក់ក្តីសង្ឃឹមខ្លាំងបំផុតថា គាត់មានសមត្ថភាពដោះស្រាយជម្លោះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក៖ ប៉ុន្មានខែទៀត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងចប់

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម