Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ទម្លាក់ F-16 ដែលលោកខាងលិច ជួយដល់អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីបានអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនទទួលបានពីអង្គការណាតូ ខណៈរឿងនេះនឹងធ្វើឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែពុះកញ្ជ្រោល។

យន្តហោះចម្បាំង F-16 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, លោក Vladimir Rogov សហប្រធានក្រុមប្រឹក្សាសម្របសម្រួលនៃប្រទេសរុស្ស៊ីសម្រាប់តំបន់សមាហរណកម្មថ្មី បានឲ្យដឹងថា យន្តហោះត្រូវបាញ់ទម្លាក់ពេលវាប៉ុនប៉ងបើកការវាយប្រហារទៅលើតំបន់ Zaporozhye។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនទាន់មានការបញ្ជាក់ពីភាគីអ៊ុយក្រែន ឬការធ្វើអត្ថាធិប្បាយណាមួយពីសំណាក់លោកខាងលិច ដែលជាសម្ព័ន្ធមិត្តទីក្រុងកៀវនោះទេ។

F-16 គឺជាយន្តហោះចម្បាំងដែលអ៊ុយក្រែន ចង់បានបំផុត ព្រោះយល់ថា យន្តហោះប្រភេទនេះ អាចកែប្រែស្ថានការណ៍និងជួយខ្លួនបានច្រើន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែមកដល់ឥឡូវ គេមើលឃើញថា F-16 មិនទាន់ជួយអ៊ុយក្រែន បានជាដុំកំភួនទេ។

យន្តហោះចម្បាំង F-16 (រូបថត៖ AP)

កាលពីដើមខែធ្នូ អ៊ុយក្រែនក៏ទទួលបានយន្តហោះចម្បាំងផលិតដោយអាមេរិកប្រភេទនេះក្រុមទី២ ដែលប្រគល់ឲ្យដោយប្រទេសដាណឺម៉ាកផងដែរ។

យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បញ្ជាក់រួចហើយថា F-16 នឹងមិនអាចជួយផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ព្រោះថា វាមិនមែនជា «ថ្នាំវេទមន្ត» ទេ។

មិនត្រឹមប៉ុណ្ណឹង ក្រុមហ៊ុនរុស្ស៊ី ដល់ថ្នាក់ប្រកាសជូនរង្វាន់ជាទីគាប់ចិត្ត ដល់ទ័ពរុស្ស៊ីរូបណា ដែលបាញ់ទម្លាក់យន្តហោះនេះផងដែរ។ លោក Ilya Potanin នាយកប្រតិបត្តិរងក្រុមហ៊ុន Fores ​បានប្រកាសថា បើអ្នកណាបាញ់ទម្លាក់ F-16 បានមួយគ្រឿង នឹងទទួលបានលុយ ១៧០ ០០០ដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១១ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម