ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបិទព្រលានយន្តហោះ៤កន្លែងនៅមូស្គូដោយបញ្ហាសន្តិសុខ ខណៈសង្គ្រាមកាន់តែកញ្ជ្រោលខ្លាំង
រុស្ស៊ីដែលកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែនកាន់តែខ្លាំងក្នុងចុងឆ្នាំ២០២៤នេះ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នទីតាំងអាកាសយានដ្ឋានចំនួនបួនកន្លែងក្នុងមូលដ្ឋានទីក្រុងមូស្គូ ខណៈវាជាសកម្មភាពដែលមិនធ្លាប់មានពីមុនមក និងបង្ហាញពីការកើនឡើងនៃជម្លោះអ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី។

ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ (Rosaviatsia) បានបញ្ជាឱ្យបិទអាកាសយានដ្ឋាន Sheremetyevo, Domodedovo, Vnukovo និង Zhukovsky របស់ទីក្រុងមូស្គូ រួមជាមួយនឹងអាកាសយានដ្ឋាន Kaluga ដែលស្ថិតនៅចម្ងាយប្រហែល១៦១គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីនេះ ប៉ុន្តែក្រោយមក អាកាសយានដ្ឋាន Kaluga បានដំណើរការឡើងវិញបន្ទាប់ពីការបិទក្នុងរយៈពេលខ្លី។
ការបិទនេះធ្វើឡើងស្របពេលជាមួយនឹងរបាយការណ៍នៃការពង្រឹងសកម្មភាពការពារដែនអាកាសនៅទូទាំងតំបន់ជាច្រើនរបស់រុស្ស៊ី។ មន្ត្រីក្នុងតំបន់ Kursk បានរាយការណ៍ថា បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួន ៣ គ្រាប់ ខណៈសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅ Oryol, Sevastopol នៅ Crimea និង Taganrog ក្នុងតំបន់ Rostov ជាប់ព្រំដែនអ៊ុយក្រែន។
ជាមួយគ្នានេះការបិទព្រលានយន្តហោះក៏បានស្របពេលដែលមានការធ្លាក់យន្តហោះនៅ អាស៊ែបៃហ្សង់ នាពេលថ្មីៗនេះ សម្លាប់អ្នកដំណើរ ៣៨ នាក់ក្នុងចំណោម ៦៧ នាក់ផងដែរ។ លោក Matthew Borie ប្រធានផ្នែកចារកម្មនៅ Osprey Flight Solutions បានលើកឡើងថា ឧបទ្ទវហេតុនេះអាចពាក់ព័ន្ធនឹងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ទោះបីជាវិមានក្រឹមឡាំងប្រឆាំងនឹងលើកឡើងបែបនេះក៏ដោយ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្ហាញសមត្ថភាពកាន់តែខ្លាំងក្នុងការវាយប្រហារក្នុងទឹកដីរុស្ស៊ី ដោយកាលពីខែមុនវាបានវាយប្រហារដ៏ធមបំផុតដោយប្រើយន្តហោះគ្មានមនុស្សបើកលើទីក្រុងមូស្គូ ចាប់តាំងពីការកើនឡើងនៃសង្រ្គាមនៅឆ្នាំ ២០២២។ ទោះយ៉ាងណាជនស៊ីវិលអ៊ុយក្រែនបានប្រឈមមុខនឹងបញ្ហាជាច្រើនពីការវាយប្រហាររបស់រុស្ស៊ីដែរ ដោយការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលបានធ្វើឱ្យមនុស្សជាច្រើនមិនមានថាមពលប្រើប្រាស់ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យណូអែលកាលពីថ្ងៃពុធ ហើយជម្លោះដែលកំពុងបន្តនេះកំពុងប៉ះពាល់ដល់មនុស្សធម៌។
គួររម្លឹកថាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ នៅតែបន្តកើនឡើងដោយភាគីទាំងពីរបង្ហាញពីការពង្រឹងសមត្ថភាពយោធា និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេដើម្បីវាយប្រហារក្នុងជម្លោះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ