ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ២០២៤ ដោយសារការឆ្លងសមុទ្រទៅអេស៉្បាញ
អង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងថា យ៉ាងហោចណាស់ជនចំណាកស្រុកចំនួន១០៤៥៧នាក់បានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលពួកគេព្យាយាមទៅធ្វើដំណើរតាមផ្លូវទឹកទៅកាន់អេស្ប៉ាញក្នុងឆ្នាំ២០២៤ ដែលជិត៦០% ច្រើនជាងឆ្នាំមុន និងច្រើនជាងគេចាប់តាំងពីឆ្នាំ២០០៧។

អង្គការសិទ្ធិជនចំណាកស្រុក Caminando Fronteras ឬ Walking Borders បាននិយាយនៅក្នុងរបាយការណ៍ដែលគ្របដណ្តប់រយៈពេលពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០២៤ ថាមានការកើនឡើងនៃការស្លាប់របស់ជនចំណាកស្រុកដែលមាន ៥៨% រួមមានកុមារ ១៥៣៨ នាក់ និងស្ត្រី ៤២១នាក់។ វាមានចំនួនជាមធ្យមមនុស្សស្លាប់ ៣០នាក់ក្នុងមួយថ្ងៃ កើនឡើងពីឆ្នាំ២០២៣ ដែលមានត្រឹមតែ១៨នាក់។
ក្រុមនេះចងក្រងទិន្នន័យរបស់ខ្លួនពីបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ដែលបង្កើតឡើងសម្រាប់ជនចំណាកស្រុកនៅលើទូកដែលមានបញ្ហាដើម្បីអំពាវនាវរកជំនួយ ពីក្រុមគ្រួសារជនចំណាកស្រុកដែលបានបាត់ខ្លួន និងពីស្ថិតិសង្គ្រោះផ្លូវការ។ តួលេខទាំងនេះគឺជាភស្តុតាងនៃការបរាជ័យយ៉ាងខ្លាំងលើប្រព័ន្ធជួយសង្គ្រោះ និងការការពារ ដោយមនុស្សជាង ១០៤០០ នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងរយៈពេលតែ១ឆ្នាំ។
ជនរងគ្រោះមកពី២៨ប្រទេស ដែលភាគច្រើននៅអាហ្វ្រិក ប៉ុន្តែក៏មកពីអ៊ីរ៉ាក់ និងប៉ាគីស្ថានផងដែរ។ ភាគច្រើននៃអ្នកស្លាប់ បានកើតឡើងនៅលើផ្លូវធ្វើចំណាកស្រុកអាត្លង់ទិកពីទ្វីបអាហ្រ្វិកទៅកាន់កោះ Canary របស់អេស្ប៉ាញ ខណៈអេស៉្បាញបានទទួលចំនួនជនចំណាកស្រុកជាកំណត់ត្រាពីរឆ្នាំជាប់ៗគ្នា។ ផ្លូវទឹកអាត្លង់ទិកគឺមានគ្រោះថ្នាក់ជាពិសេសទូកដែលផ្ទុកមនុស្សច្រើនមិនអាចទប់ទល់នឹងចរន្តទឹកសមុទ្រដ៏ខ្លាំងបាន។

ពាក់ព័ន្ធបញ្ហានេះនាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez កាលពីខែសីហាបានទៅទស្សនកិច្ចប្រទេសនៅអាហ្វ្រិកខាងលិចក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងស្រុកដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ពីប្រទេស ម៉ូរីតានី សេណេហ្គាល់ និងហ្គាំប៊ី ដែលជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ទូកជនចំណាកស្រុកឆ្ពោះទៅកោះCanary ។
យោងតាមក្រសួងមហាផ្ទៃ ជនចំណាកស្រុកចំនួន ៦០២១៦ នាក់បានចូលប្រទេសអេស៉្បាញមិនទៀងទាត់នៅចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែធ្នូ ដែលជាការកើនឡើង ១៤.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភាគច្រើនមានជាង ៧០% បានចុះចតនៅកោះCanary។
គួរបញ្ជាក់ថាប្រទេសអេស៉្បាញ ប្រទេសអ៊ីតាលី និងក្រិក គឺជាច្រកទ្វារមួយក្នុងចំណោមច្រកទ្វារអឺរ៉ុបសំខាន់ៗចំនួនបីសម្រាប់ការមកដល់របស់ជនចំណាកស្រុក។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានប៉ាន់ប្រមាណថា ចាប់តាំងពីឆ្នាំ ២០១៤ មក ជនចំណាកស្រុកជាង ១៦៤០០ នាក់បានស្លាប់ដោយសារព្យាយាមចូលទៅកាន់ទ្វីបអឺរ៉ុបពីទ្វីបអាហ្រ្វិក រាប់បញ្ចូលទាំងអ្នកដែលធ្វើដំណើរទៅកាន់កោះCanary៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ