Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន៖ ទាហាន​កូរ៉េ​ខាង​ជើង កំពុង​ស្លាប់ និង​របួស​ច្រើន​ណាស់ លើ​សមរភូ​មិ

បានផុស

នៅ

អ្នកនាំពាក្យសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ​ទី​២៧​ធ្នូ​ថា កងកម្លាំងកូរ៉េខាងជើង​​ចំនួន ១ ០០០​នាក់​បាន​ស្លាប់ និងរបួសយ៉ាងច្រើននៅជួរមុខនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាល​ពី​សប្ដាហ៍​​មុន​នៅក្នុងតំបន់ Kursk។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​តួ​លេខ​​លើក​នេះ គឺ​​លើស​ពី​តួលេខ​​ដែល​មន្ត្រី​អាមេរិក​បាន​ផ្តល់​ឲ្យ​​នា​​ពេល​កន្លង​មក។ លោក Kirby បាននិយាយថា៖ «វាច្បាស់ណាស់ថា មេដឹកនាំយោធារុស្ស៊ី និងកូរ៉េខាងជើងកំពុងចាត់ទុកកងទ័ពទាំងនេះថាអាច​លះបង់​បាន និងបញ្ជាឲ្យពួកគេលើការវាយប្រហារដោយគ្មានសង្ឃឹម ប្រឆាំងនឹងការការពាររបស់អ៊ុយក្រែន»។

បេសកជនកូរ៉េខាងជើង​​ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយបេសកជនអង្គការសហប្រជាជាតិរបស់រុស្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាន​​លើក​ឡើង​ថា កងកម្លាំងកូរ៉េខាងជើងបាន​បាត់​បង់​ចំនួន​យ៉ាង​ច្រើន ហើយកំពុងត្រូវបានបញ្ជូនទៅសមរភូមិដោយមានការការពារតិចតួចពីកងកម្លាំងរុស្ស៊ី។

លោកបានបន្ថែម​ថា៖ «យើងឃើញថា ទាំងយោធារុស្ស៊ី ឬអ្នកត្រួតពិនិត្យកូរ៉េខាងជើងរបស់ពួកគេ មិន​អើពើ​ក្នុងការធានាការរស់រានមានជីវិតរបស់ជនជាតិកូរ៉េខាងជើងទាំងនេះទេ»។

លោក​ Zelensky បាន​​បន្ត​​ថា កងកម្លាំង​អ៊ុយក្រែន​បាន​​ចាប់​ខ្លួន​​​អ្នក​ទោស​ដែល​ជា​ទាហាន​កូរ៉េ​ខាង​ជើង​​​​បាន​ពីរ​បី​នាក់​ «ប៉ុន្តែ​ពួកគេ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ជួយ​ជីវិត​ពួកគេ​បាន​ទេ»។

លោកបាន​បញ្ជាក់​ទៀត​​ថា ប្រជាជនកូរ៉េមិនគួរបាត់បង់ជីវិតក្នុងសង្រ្គាមនៅអឺរ៉ុបទេ ហើយ​បើប្រទេសចិនមានចិត្តស្មោះ មិនចង់​ឲ្យ​សង្រ្គាមរីកធំ «ខ្លួន​ត្រូវតែដាក់សម្ពាធសមស្របលើទីក្រុងព្យុងយ៉ាង»។

សូម​បញ្ជាក់​ថា កាលពីថ្ងៃចន្ទ លោក Zelensky បាន​​និយាយ​ថា ទាហានកូរ៉េខាងជើងជាង ៣ ០០០​នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងតំបន់ Kursk ដោយ​បន្ថែម​ថា នេះ​ជា​​​​ទិន្នន័យ​បឋម​ដែល​លោក​កំពុង​ស្រង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម