ព័ត៌មានអន្ដរជាតិ
គណបក្សកាន់អំណាចរបស់លោក Yoon កំពុងប្រើប្រាស់តុលាការធម្មនុញ្ញដើម្បីតថ្លៃអំណាច
គណបក្សអំណាចប្រជាជន (People Power Party) ដែលបាត់បង់តុល្យភាពក្នុងរដ្ឋសភា ដោយសារការចាញ់ឆ្នោតយ៉ាងខ្លាំងក្នុងការបោះឆ្នោតសភាកាលពីខែតុលា កំពុងដឹកនាំប្រទេសកូរ៉េខាងត្បូងធ្លាក់ទៅក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ និងកំពុងប្រើប្រាស់តុលាការធម្មនុញ្ញជាសង្វៀននយោបាយចុងក្រោយដើម្បីតថ្លៃជាមួយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង។

វិបត្តិនយោបាយកូរ៉េខាងត្បូង បានច្បាប់ផ្តើមផ្ទុះឡើងដ៏កក្រើកក្រោមការកាច់ចង្កូតរបស់ប្រធានាធិបតី Yoon Suk Yeol ដែលប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ គឺ១ថ្ងៃក្រោយសភាជាតិដឹកនាំដោយគណបក្សប្រជាជាធិបតេយ្យបានច្រានចោលសំណើគម្រោងចំណាយថវិកាសម្រាប់ឆ្នាំបន្ទាប់ ដោយត្រូវបានគេមើលឃើញថា បានកាត់បន្ថយរហូតដល់ជិត៣ពាន់លានដុល្លារ ពីផែនការដើមដែលស្នើដោយប្រធានាធិបតី Yoon។
ការប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol ក្រោមហេតុផលចោទប្រកាន់បក្សប្រឆាំងជាកម្លាំងប្រឆាំងរដ្ឋ និងគាំទ្រកូរ៉េខាងជើង គឺមានរយៈពេលតែត្រឹម៦ម៉ោងប៉ុណ្ណោះ ត្រូវសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ រួមទាំងសមាជិកសភាមកពីគណបក្សអំណាចប្រជាជនរបស់លោកផង បានរួមគ្នាបោះឆ្នោតប្រឆាំងនិងត្រូវជាប់គាំងតាំងពីពេលនោះមក។
អំណាចដឹកនាំរដ្ឋនៅប្រទេសកូរ៉េត្រូវបានបែងចែកជាពីរចាប់តាំងពីសភាចោទប្រកាន់និងបោះឆ្នោតទម្លាក់ប្រធានាធិបតី Yoon Suk Yeol ដែលបដិសេធលាលែងពីអំណាចតាមសម្រួលដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ។
អំណាចធ្លាក់មកក្នុងដៃសភាជាតិ ឬហៅថា គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងធំបំផុតនៅក្នុងពេលនេះ ដោយសារតែសមាជិកសភានៃគណបក្សកាន់អំណាច បានចូលរួមបោះឆ្នោតគាំទ្រលើសំណើរច្បាប់ដកហូតអំណាចប្រធានាធិបតី Yoon ដែលកាលនោះ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យមិនមានកូរ៉ុមគ្រប់គ្រាន់ឡើយ។
ប៉ុន្តែក្រោយទម្លាក់ប្រធានាធិបតីដោយសំឡេង២ភាគ៣ រួចមក អំណាចនៃប្រធានាធិបតីស្តីទី ដែលកាន់តួនាទីជានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីផ្សេងៗទៀត រួមទាំងសមាជិកនៃអង្គចៅក្រម សមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត គឺការបោះឆ្នោតទម្លាក់អំណាច ត្រូវធ្វើឡើងតែសំឡេង១៥១ ក្នុងចំណោមសមាជិកសភាសរុប៣០០សំឡេង។
បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យតែមួយ គឺមានសំឡេងរហូតដល់១៧០សំឡេង បើបូករួមនឹងគណបក្សផ្សេងៗទៀតក្នុងសម្ព័ន្ធមិត្ត គឺមានរហូតដល់១៩២សំឡេង។ កត្តានេះ បានធ្វើឲ្យបក្សប្រជាធិបតេយ្យ អាចគ្រប់គ្រងអំណាចស្ទើរទាំងស្រុងនៅប្រទេសកូរ៉េខាងត្បូង។
ទោះបីយ៉ាងណា គណបក្សអំណាចប្រជាជន (PPP) របស់លោកប្រធានាធិបតី Yoon Suk Yeol ដែលកាន់អំណាច កំពុងប្រើប្រាស់ស្នៀតចុងក្រោយដើម្បីដាក់ការតថ្លៃជាមួយគណបក្សប្រជាធិបតេយ្យ គឺនៅលើការតែងតាំងសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូបដែលផុតសុពលភាព។
គណបក្សកាន់អំណាចចង់បានការសម្របសម្រួលនយោបាយមួយជាថ្នូរនឹងការមិនដកហូតអំណាចរបស់លោក Yoon Suk Yeol នៅមុនអាណត្តិដែលអាចឈានទៅបោះឆ្នោតមុនអាណត្តិដែលអ្វីៗនឹងហួសពេល ហើយអំណាចទាំងស្រុងធ្លាក់ទៅក្នុងដៃគណបក្សប្រឆាំង៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត