Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

បានផុស

នៅ

សាកសពស្ត្រីម្នាក់ទៀតត្រូវបានគេរកឃើញ បន្ទាប់ពីស្ពានតភ្ជាប់រដ្ឋភាគខាងជើងចំនួនពីរក្នុងប្រទេសប្រេស៊ីល បានបាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់មកទល់ពេលនេះកើនឡើងដល់៩នាក់​។ នេះបើយោងតាសមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៨ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រថា សាកសពស្រីម្នាក់ត្រូវបានគេរកឃើញចម្ងាយ៦ គីឡូម៉ែត្រ ពីស្ពាន Juscelino Kubitschek de Oliveira ខណៈមនុស្ស​ប្រាំបី​នាក់​ផ្សេង​ទៀត​នៅ​មិន​ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ នៅប្រទេសប្រេស៊ីល មានហេតុការណ៍បាក់ស្ពាន បណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត រថយន្តដឹកទំនិញចំនួន ៤ គ្រឿង រថយន្ត ២ គ្រឿង និងម៉ូតូពីរគ្រឿង ហើយថែមក្នុងនោះមានទាំងរថយន្តផ្ទុកអាស៊ីដស៊ុលផួរិច ធ្លាក់ចូលទៅក្នុងទន្លេទៀតផង។

គួរបញ្ជាក់ថាស្ពានប្រវែង ៥៣៣ ម៉ែត្រនេះ តភ្ជាប់រវាងទីក្រុង Estreito និង Aguiarnopolis ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ វាមានចម្ងាយប្រហែល ១៣០០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី Brasilia៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម