ព័ត៌មានអន្ដរជាតិ
មេធាវី លោក Yoon ថា កូនក្តីខ្លួនមិនអាចចូលខ្លួនបំភ្លឺដោយសារដីកាកោះច្រើនពេក
មេធាវីការពារក្តីឲ្យប្រធានាធិបតី Yoon Suk Yeol បានឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាននៅពេលលោកចូលរួមសវនាការលើអង្គសេចក្តីលើកដំបូងរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃសុក្រថា ប្រធានាធិបតី Yoon Suk Yeol ដែលរងការចោទនិងព្យូរអំណាចដោយរដ្ឋសភាជាតិ នឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅក្នុងតុលាការ «នៅពេលវេលាសមស្រប»។

ក្នុងអំឡុងពេលសវនាការ មេធាវីរបស់លោក Yoon បាននិយាយថា ពួកគេនឹងជំទាស់នឹងភាពស្របច្បាប់នៃនីតិវិធីដែលរដ្ឋសភាបានធ្វើឡើងសម្រាប់ដំណើរការចោទប្រកាន់ប្រឆាំងកូនក្តីរបស់គាត់ ខណៈកំពុងសាកសួរអំពីភាពស្របច្បាប់នៃសំណើរបស់តុលាការធម្មនុញ្ញសម្រាប់ការជំនុំជម្រះក្តី។
តុលាការបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនចាត់ទុកថា Yoon បានទទួលច្បាប់ដើមនៃដំណោះស្រាយការចោទប្រកាន់ បន្ទាប់ពីការផ្តល់សេចក្តីសម្រេចរបស់សភាបានបរាជ័យជាច្រើនលើក ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា Yoon មានចេតនាជៀសវាងវា។ នេះតាមការចេញផ្សាយរបស់ Korea Herald កាលពីថ្ងៃសុក្រ។
លោក Yun Gap-geun មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Yoon បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការលើកដំបូងនៅតុលាការធម្មនុញ្ញ នៅសង្កាត់ Jongno-gu កណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ តាមសម្រង់សម្តីដើមថា៖«ដោយសារតែមធ្យោបាយរបស់តុលាការក្នុងការផ្តល់ឯកសាររបស់ខ្លួនត្រូវបានរកឃើញថាខុសច្បាប់ ក្រុមមេធាវីការពារក្តីមិនអាច «រៀបចំពេញលេញ» សម្រាប់សវនាការត្រៀមលើកដំបូងបានទេ។ យើងនឹងរៀបចំខ្លួនយើងសម្រាប់សវនាការលើកក្រោយ»។
ប្រធានាធិបតីដែលត្រូវបានព្យួរអំណាច Yoon Suk Yeol បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍តែពីលើកប៉ុណ្ណោះចាប់តាំងពីថ្ងៃប្រកាសច្បាប់អាជ្ញាសឹកបរាជ័យមក ដោយការបង្ហាញមុខលើកដំបូង គឺសុំទោសប្រជាជនកូរ៉េដោយសារតែភាពវឹកវរក្នុងប្រទេស ហើយ ការបង្ហាញមុខលើកទី២គឺនៅមុខសភាបោះឆ្នោតព្យួរអំណាច ដោយលោកនិយាយពីការប្រយុទ្ធតតាំងរហូតដល់ទីបញ្ជប់។
លោក Yoon Suk Yeol បានបាត់ពីការទំនាក់ទំនងជាសាធារណៈចាប់តាំងពីពេលនោះមក ហើយ ក្រុមស៊ើបការណ៍ចម្រុះពិសេសដែលបង្កើតឡើងដោយរដ្ឋសភា បានបញ្ជួនដីកាឲ្យចូលខ្លួនបំភ្លឺរបស់លោក Yoon យ៉ាងហោចណាស់ពីរលើក ហើយត្រូវលោកបដិសេធចូលខ្លួនបំភ្លឺ។
លោក Yun Gap-geun មេធាវីរបស់លោក Yoon បានប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់លោក មិនអាចឆ្លើយតបបានភ្លាមៗ ដោយសារអំឡុងពេលនេះមានដីកាកោះហៅច្រើនពេកសម្រាប់ការឆ្លើយបំភ្លឺលើកករណីស៊ើបអង្កេតនោះ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ