Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់មានសិទ្ធិទិញអាវុធបានវិញបន្ទាប់ពីទណ្ឌកម្ម១៣ឆ្នាំរបស់ UN ដល់ទីបញ្ចប់

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ដោយ បម្រាមសព្វាអាវុធរយៈពេលយូរដែលដាក់លើប្រទេសអ៊ីរ៉ង់បានផុតកំណត់ដោយស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់មួយរវាងប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោក។

បម្រាមរយៈពេល១៣ឆ្នាំដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែលជាផ្នែកមួយនៃសេចក្តីសម្រេចលេខ២២៣១នៃផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ វាជាកិច្ចព្រមព្រៀងមួយចុះហត្ថលេខាក្នុងឆ្នាំ២០១៥ដែលបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា “ថ្ងៃនេះ ការរឹតត្បិតលើរាល់ការផ្ទេរសព្វាវុធ សកម្មភាពពាក់ព័ន្ធនិងសេវាកម្មហិរញ្ញវត្ថុទៅនិងមកសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ”។

ទីបញ្ចប់នៃការដាក់ទណ្ឌកម្មនេះមានន័យថា អ៊ីរ៉ង់នឹងអាចទិញនិងលក់អាវុធតាមការព្រមព្រៀងដោយស្របច្បាប់រួមមានមីស៊ីល ឧទ្ធម្ភាគចក្រនិងរថក្រោះជាដើម។ 

ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ឥឡូវនេះ ប្រទេសអាចទិញអាវុធនិងឧបករណ៍ចាំបាច់ពីប្រភពណាមួយដោយគ្មានការរឹតត្បិតផ្នែកច្បាប់ទៀតទេនិងផ្អែកតែលើតម្រូវការការពាររបស់ខ្លួន”។

សហរដ្ឋអាមេរិកបានដកខ្លួនចេញពី JCPOA ជាឯកតោភាគីកាលពីខែឧសភាឆ្នាំ២០១៨ហើយដាក់ចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏អាក្រក់យ៉ាងច្រើនលើអ៊ីរ៉ង់។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានប្រើគ្រប់មធ្យោបាយក្នុងអំណាចរបស់ខ្លួនដើម្បីដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងបញ្ឈប់ការដកទណ្ឌកម្មអាវុធលើអ៊ីរ៉ង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម