Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

បានផុស

នៅ

បុរសម្នាក់ដែលបើករថយន្តបុករះសម្លាប់មនុស្សចំនួន៣៥នាក់ នៅកន្លែងហាត់កីឡាមួយនាភាគខាងត្បូងប្រទេសចិន ត្រូវបានតុលាការកាត់ទោសប្រហារជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNN នៅថ្ងៃសៅរ៍ទី២៨ខែធ្នូឆ្នាំ២០២៤។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Fan Weiqiu អាយុ ៦២ឆ្នាំបានបើករថយន្តបុករះក្រុមមនុស្ស ដែលកំពុងហាត់ប្រាណក្នុងទីក្រុង Zhuhai កាលពីខែមុន ដោយនោះគឺជាអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។

ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា លោក Fan ត្រូវបានកាត់ទោសនៅតុលាការប្រជាជនកម្រិតមធ្យម Zhuhai កាលពីថ្ងៃសុក្រ បន្ទាប់ពីសារភាពកំហុស។

គួររម្លឹកថា ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨ យប់ ថ្ងៃទី ១១ខែវិច្ឆិកា ដោយលោកFan បានបើកការវាយប្រហារ​ព្រោះតែកំហឹងក្រោយលែងប្រពន្ធ។ បន្ទាប់ពីហេតុការណ៍នោះ ប៉ូលិសរកឃើញលោក Fan នៅក្នុងរថយន្តព្យាយាមចាក់សម្លាប់ខ្លួនឯងនឹងកាំបិត ហើយក៏នាំគាត់ទៅមន្ទីរពេទ្យ។

តុលាការយល់ឃើញថា ឧក្រិដ្ឋកម្មរបស់ចុងចោទ Fan Weiqiu គឺគួរឱ្យស្អប់ខ្ពើមនិងឃោរឃៅ ហើយនោះគឺជាការវាយប្រហារមានអ្នកស្លាប់ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០១៤មក។

(រូបភាព៖ AP)

សូមបញ្ជាក់ថា ការកាត់ទោសលោក Fan កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការខេត្ត Hunan កាត់ទោសប្រហារជីវិតលើបុរសម្នាក់ដែលបើកការវាយប្រហារដោយរថយន្តស្រដៀងគ្នានេះ បុករះមនុស្សនៅខាងក្រៅសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តភាគកណ្តាល បណ្តាលឱ្យ៣០នាក់រងរបួសក្នុងនោះមានសិស្ស ១៨ នាក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម