Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

បានផុស

នៅ

នៅថ្ងៃបុណ្យណូអែល យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ផ្ទុកមនុស្ស៦៧នាក់ បានធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន នៃប្រទេសកាហ្សាក់ស្ថាន សម្លាប់មនុស្ស៣៨នាក់ ខណៈដំបូងឡើយមានសេចក្តីរាយការណ៍ថា យន្តហោះនេះ បុកជាមួយហ្វូងបក្សីបណ្តាលឲ្យឆេះម៉ាស៊ីន ប៉ុន្តែពេលនេះ សហរដ្ឋអាមេរិក បានចង្អុលចំមុខរុស្ស៊ីថា អាចជាអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី២៨ខែធ្នូឆ្នាំ២០២៤, អ្នកនាំពាក្យសេតវិមានលោក John Kirby ប្រាប់យ៉ាងច្បាស់ថា «អាមេរិករកឃើញតម្រុយដែលថា រុស្ស៊ីប្រហែលជាទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះ Embraer 190។ យើងសង្ស័យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី អាចបាញ់ទម្លាក់យន្តហោះនេះ»។

ត្បិតតែមិនលម្អិត ប៉ុន្តែលោក Kirby អះអាងថា តម្រុយដែលអាមេរិកមាន គឺលើសពីរូបភាពនៃបំណែកយន្តហោះ ដែលគេផ្សព្វផ្សាយយ៉ាងព្រោងព្រាតទៅទៀត ហើយទីក្រុងវ៉ាស៊ីនតោន បានសុំចូលខ្លួនជួយស៊ើបក្នុងករណីនេះរួចហើយ។

អ្នកនាំពាក្យសេតវិមានលោក John Kirby (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់មានប្រតិកម្មអ្វីឬចេញការឆ្លើយតបណាមួយ ពាក់ព័ន្ធរឿងនេះទេ ឯអាស៊ែរបៃហ្សង់ឯណោះ ក៏មិនបានចោទប្រកាន់រុស្ស៊ីដែរ។

ដំបូងឡើយ ក្រុមហ៊ុន Azerbaijan Airlines ប្រកាសថា យន្តហោះនេះជួបបញ្ហា ដូច្នេះត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន ជាប់ព្រំដែនរុស្ស៊ី។

(រូបថត៖ AP)

ក្រោយមក សេចក្តីរាយការណ៍មិនច្បាស់ការណ៍ពីសារព័ត៌មានរុស្ស៊ី ថា ជើងហោះហើរដែលកំពុងធ្វើដំណើរចេញពីទីក្រុង Baku នៃប្រទេសអាស៊ែរបៃហ្សង់ ទៅកាន់ទីក្រុង Grozny នៃសាធារណរដ្ឋ Chechnya របស់រុស្ស៊ីមួយនេះ ទំនងហោះទៅបុកជាមួយហ្វូងសត្វស្លាប ធ្វើឲ្យឆេះម៉ាស៊ីននៅលើអាកាស រួចក៏ធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន តែម្តង ប៉ុន្តែនៅកន្លែងកើតហេតុ គេឃើញ តួយន្តហោះមានធ្លុះដូចជាស្នាមគ្រាប់កាំភ្លើង ទើបធ្វើឲ្យគេ ទាញការសន្និដ្ឋានថា មូលហេតុគួរឲ្យសង្ស័យមួយទៀតនោះគឺ យន្តហោះនេះត្រូវគេបាញ់។

ជុំវិញការសង្ស័យនេះដែរ សារព័ត៌មាន Daily Mail ផ្សាយថា ខែលការពារដែនអាកាសរុស្ស៊ី អាចច្រឡំថា ជើងហោះហើរ J2-8243 គឺជាយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ហើយណាមួយអាកាសយានដ្ឋាន Grozny ដែលជាកន្លែងយន្តហោះព្យាយាមចុះចតបន្ទាន់គឺតែងតែរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នាពេលថ្មីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២ចំណុចគួរឲ្យសង្ស័យ អំពីមូលហេតុនៃការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន ស្លាប់មនុស្ស៣៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម