Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

បានផុស

នៅ

យោងតាមក្រុមហ៊ុន Korea Airports Corporation និង South Jeolla Fire Headquarters បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៩:០៧ ព្រឹក ថ្ងៃទី ២៩ នេះ Jeju Air ជើងហោះហើរលេខ 7C2216 ពីទីក្រុងបាងកក ប្រទេសថៃ បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅលើផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ Muan ។ យន្តហោះ​នោះ​បាន​បុក​ជញ្ជាំង​ខាងក្រៅ​ផ្លូវ​រត់ បែក​ពាក់កណ្តាល និង​បណ្តាល​ឲ្យ​ឆេះភ្លាមៗ​។

យន្តហោះដែលជួបកឧបទ្ទវហេតុនេះ គឺជាប្រភេទ B737-800 ដឹកមនុស្សសរុប ១៨១ នាក់ ក្នុងនោះមានអ្នកដំណើរ ១៧៥ នាក់ និងសមាជិកនាវិក ៦ នាក់ ។ មកទល់ពេលនេះ មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះពីផ្នែកខាងក្រោយនៃយន្តហោះ ហើយគេរាយការណ៍ថា មនុស្ស ២៣ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ទោះបីជាជាយ៉ាងណាក៏ដោយ មន្ត្រីសង្គ្រោះបន្ទាន់មិនបានបញ្ជាក់ភ្លាមៗអំពីជនរងគ្រោះដែលត្រូវបានរាយការណ៍នោះទេ ប៉ុន្តែបាននិយាយថា ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើងនៅពេលពិចារណាលើអ្នកដែលនៅខាងមុខ និងកណ្តាលនៃយន្តហោះ៕

រូបភាព៖ Yunhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖Lee Min-ho រំឭក​គ្រោះថ្នាក់​វិះស្លាប់ ​​ត្រូវព្យាបាលខ្លួនជិត១ឆ្នាំ​ក្នុង​មន្ទីរពេទ្យយ៉ាងលំបាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម