Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

បានផុស

នៅ

ក្រសួងដឹកជញ្ជូនរបស់កូរ៉េខាងត្បូងបាននិយាយថា មានជនជាតិថៃពីរនាក់ស្ថិតក្នុងចំណោមអ្នកដំណើរ ១៧៥ នាក់ ក៏ដូចជាសមាជិកនាវិក ៦រូប សរុប១៨១នាក់នៅលើយន្តហោះដែលបានធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដឹកអ្នកដំណើរ ១៧៥ នាក់ និងនាវិក ៦ នាក់នៅលើជើងហោះហើរ ពីទីក្រុងបាងកកប្រទេសថៃ និងកំពុងចុះចតនៅម៉ោង ៩:០៧ ព្រឹក នៃព្រលានយន្តហោះនៅភាគខាងត្បូងនៃប្រទេស។ ភ្លាមៗនោះដែរ យន្តហោះបានបុកជញ្ជាំងអាកាសយានដ្ឋាន Muan ។

មន្ត្រីពន្លត់អគ្គីភ័យ Muan បាននិយាយថា មនុស្សពីរនាក់ត្រូវគេរកឃើញថានៅរស់ ហើយមនុស្ស ៦២​នាក់បានស្លាប់ ចំណែកអ្នកផ្សេងទៀតក្រុមអ្នកជួយសង្គ្រោះកំពុងប្រតិបត្តិការស្វែងរកពួកគេ។ យ៉ាងណា​ ពួកគេក៏បានបញ្ចាក់ថា ចំនួនមនុស្សរងបួស អាចកើនឡើងបន្ថែមទៀត។

វីដេអូដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា យន្តហោះបានរអិលចុះពីលើផ្លូវរត់ ដោយមិនមានឧបករណ៍ចុះចតច្បាស់លាស់ មុនពេលបុកចូលទៅក្នុងជញ្ជាំង ដោយការផ្ទុះអណ្តាតភ្លើង និងកំទេចកំទីពាសពេញផ្លូវ។

យ៉ាងណាមិញ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok ដែលត្រូវតែងតាំងជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសកាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានាធិបតីស្តីទីមុនត្រូវចោទប្រកាន់ចំពេលមានវិបត្តិនយោបាយដែលកំពុងបន្តបានបញ្ជាឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់ និងបញ្ជាឲ្យអ្នកស៊ើបអង្កេតស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

រូបភាព៖ Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ Yonhap

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម