Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចេញមុខសុំទោសមេដឹកនាំ អាស៊ែរបៃហ្សង់ រឿងធ្លាក់យន្តហោះស្លាប់មនុស្ស ៣៨ នាក់

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខសុំទោសប្រធានាធិបតីអាស៊ែរបៃហ្សង់ចំពោះសោកនាដកម្មក្នុងដែនអាកាសប្រទេសរុស្ស៊ី ពាន់ព័ន្ធនឹងការធ្លាក់យន្តហោះដឹកអ្នកដំណើរ Azerbaijan Airlines នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP ។

ការិយាល័យប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ការសុំទោសរបស់លោក ពូទីន កើតមានឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែរបៃហ្សង់លោក Ilham Aliyev កាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ពូទីន បានពន្យល់ថា កងកម្លាំងដែនអាកាសបានឃើញយន្តហោះ Azerbaijan Airlines ព្យាយាមចុះចតម្ដងជាពីរដងនៅទីក្រុង Grozny ដែលជាតំបន់កំពុងត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ហើយពេលនោះប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏កំពុងបើកការវាយប្រហារតបតទៅវិញផងដែរ ។

យ៉ាងណា លោក ពូទីន មិនបានបញ្ជាក់នោះទេថា តើប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ីបាញ់ចំ ឬក៏បាញ់ខុសទៅលើយន្តហោះ Azerbaijan Airlines ប៉ុន្តែលោកបានដាក់ចម្ងល់ទៅវិញថា ប្រព័ន្ធនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្លាក់យន្តហោះដោយរបៀបណា ។

ចំណែកខាងលោកប្រធានាធិបតីអាស៊ែរបៃហ្សង់ Ilham Aliyev វិញបានអះអាងថា តួយន្តហោះមានរន្ធជាច្រើន ហើយសាក្សីពីអ្នកបម្រើការលើយន្តហោះ និងអ្នកដំណើរបញ្ជាក់ពីព័ស្តុតាងដូចៗគ្នាថា មានការរំខានមកលើតួយន្តហោះ និងមានបញ្ហាបច្ចេកទេសពីខាងក្រៅ ។

គួរបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុន Azerbaijan Airlines ដែលដឹកមនុស្ស ៦៧ នាក់បានចេញដំណើរពីរដ្ឋធានី Baku របស់ប្រទេសអាស៊ែរបៃហ្សង់កាលពីថ្ងៃពុធ ក្នុងគោលដៅធ្វើដំណើរទៅកាន់ទីក្រុង Grozny ក្នុងសាធារណរដ្ឋ Chechnya ភាគខាងត្បូងរុស្ស៊ី ប៉ុន្តែជាអកុសល យន្តហោះបានធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន នៃប្រទេសកាហ្សាក់ស្ថាន សម្លាប់មនុស្ស ៣៨ នាក់ ៕

រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម