ព័ត៌មានអន្ដរជាតិ
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
ប៉ូលិសខេត្តចាន់ថាបុរីកាលពីថ្ងៃសោរ៍បានចាប់ខ្លួនជនសង្ស័យមួយរួបមានឈ្មោះ Aekkachart Meephrom បន្ទាប់ពីតុលាការខេត្តបានចេញដីកាចាប់ខ្លួនរូបគាត់ និងចោទប្រកាន់ពីបទធ្វេសប្រហែស ទើបបណ្ដាលឲ្យស្លាប់ Influencer ថៃដ៏ល្បីល្បាញម្នាក់ឈ្មោះ Thanakarn Kanthee។
លោកឧត្តមសេនីយ៍ឯក Niphon Boonkerd ស្នងការនគរបាលខេត្តចាន់ថាបុរីបានដឹកនាំកម្លាំងប្រមាណ៣០ នាក់ ឆ្មក់ចូលផ្ទះរបស់ជនសង្ស័យ Aekkachart ស្ថិតក្នុងឃុំ Huai Sathorn នៃស្រុក Tha Mai ដើម្បីស្វែងរកព័ស្តុតាងដែលសង្ស័យជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញ។
ជាលទ្ធផល ប៉ូលិសបានរកឃើញកាំភ្លើងខ្លីមួយដើម និងសៀវភៅធនាគារមួយចំនួន ហើយក្រោយមកជនសង្ស័យឈ្មោះ Aekkachart ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Thai PBS បានឲ្យដឹងថា ជនសង្ស័យឈ្មោះ Aekkachart បានភ្នាល់ជាមួយលោក Thanakarn ដែលមានបញ្ហាផ្លូវចិត្ត ឲ្យផឹកស្រាវីស្គី ១ ដបចំណុះ ៣៥០ មិល្លីលីត្រ ជាថ្នូរនឹងលុយ ៨៨០ ដុល្លារ ។
លោក Thanakarn បានយល់ព្រមការភ្នាល់នេះ និងបានលើកអកស្រាដាច់មួយដប ប៉ុន្តែក្រោយមកបានបង្ហាញអាការមិនស្រួល និងបានក្អួតចង្អោរ ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ តែបានស្លាប់តាមផ្លូវមុនទៅដល់កន្លែងព្យាបាល ។
គួរបញ្ជាក់ថា លោក Thanakarn គឺជា Influencer ដ៏ល្បីល្បាញមួយរូបរបស់ថៃ និងជាអ្នកលក់ផ្កានៅតំបន់អនាធិបតេយ្យមួយកន្លែងក្នុងទីក្រុងបាងកកដើម្បីយកលុយមកចិញ្ចឹមជីដូនចាស់ជរា បន្ទាប់ពីឪពុកម្ដាយបាក់ចែកផ្លូវគ្នាតាំងតែពីគាត់មានអាយុ ២ ខែមកម្ល៉េះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ បង្ហាញខ្លួន៤ថ្ងៃ «Squid Game» វគ្គ២ មានតួសុទ្ធតែតារាជួរមុខ ពេលនេះជាប់លេខ១នៅគ្រប់ប្រទេស

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ