Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

បានផុស

នៅ

យន្តហោះ​ Jeju Air ផ្ទុកដឹកអ្នកដំណើរ ១៧៥នាក់ និងសមាជិកនាវិក ៦រូប ដែលធ្លាក់កាលពីព្រឹកមិញ ផ្អែកតាមការប៉ានស្មានរបស់អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​​និយាយ​ថា លើក​លែង​តែមនុស្ស​ពីរ​នាក់ដែល​ត្រូវ​​គេ​ជួយ​សង្គ្រោះ​ពី​ឧបទ្ទវហេតុ​ប៉ុណ្ណោះនៅរស់ ចំណែកអ្នកផ្សេងទៀត​ទំនងជាមិនមានជីវិតឡើយ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ៩:០៧ ព្រឹក នៅពេលដែលជើងហោះហើរ Jeju Air បានបត់ចេញពីផ្លូវរត់ ខណៈពេលចុះចត ហើយបានបុកនឹងជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងស្រុក Muan ខេត្ត South Jeolla ចម្ងាយប្រហែល ២៨៨ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល។

ក្រសួងដែនដី-ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបាននិយាយពាក់ព័ន្ធនឹងការធ្លាក់យន្តហោះថា ដំបូងឡើយ យន្តហោះបានព្យាយាមចុះចត ប៉ុន្តែប៉មបញ្ជាបានផ្តល់ការព្រមានពីការវាយប្រហារពីបក្សី ដែលនោះនាំឲ្យក្រុមមន្ត្រីជឿថា អាចបរាជ័យពីឧបករណ៍ចុះចត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់មិនអាចស្មានមុន។

ក្រសួងក៏បានបញ្ចាក់ទៀតថា អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុកជាមួយជញ្ចាំង ហើយអាជ្ញាធរពន្លត់អគ្គីភ័យក៏បានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ។ យ៉ាងណាចំពោះមូលហេតុច្បាស់លាស់ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកឲ្យឃើញពីមូលហេតុដែលការខូចខាតកើនឡើងពិតប្រាកដ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង៧ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា១៥ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ផ្ទះប្រជាជន​១៧​ខ្នងឆេះហ្មត់​​​​ក្នុង​ការ​ប្រយុទ្ធគ្នា​នៅ​មីយ៉ាន់ម៉ា

សេដ្ឋកិច្ច២៥ នាទីutes មុន

កម្ពុជា-អឺរ៉ុប ជួបគ្នាលើកទី២ ដោះស្រាយបញ្ហាប្រ​ឈមរបស់វិនិយោគិនអឺរ៉ុបកំពុងធ្វើជំនួញនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

Sokha Hotels

ព័ត៌មានពេញនិយម