ព័ត៌មានអន្ដរជាតិ
ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់
បើកទំព័រឆ្នាំថ្មីភ្លាម សហរដ្ឋអាមេរិក ត្រូវរងគ្រោះដោយការវាយប្រហារភេរវកម្ម បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់ក្នុងទីក្រុង New Orleans នៃរដ្ឋ Louisiana ខណៈហេតុការណ៍មួយទៀត មានការបំផ្ទុះរថយន្ត Cybertruck មួយគ្រឿង នៅខាងក្រៅសណ្ឋាគាររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada។

ចំពោះការវាយប្រហារនៅ New Orleans, តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៥ ភេរវករបានបើករថយន្តភីកអាប់មួយគ្រឿង បុករះសម្លាប់មនុស្ស១៥នាក់ និងបណ្តាលឲ្យ៣៥នាក់ទៀតរងរបួស មុនពេលប៉ូលិសបាញ់សម្លាប់គាត់នាវេលាម៉ោង៣ទាបភ្លឺ។
បូលិសបញ្ជាក់ថា ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas។ ក្រោយមក FBI បានរកឃើញទង់ក្រុមរដ្ឋឥស្លាម អាវុធនិងគ្រាប់បែកនៅក្នុងរថយន្ត ព្រមទាំងនៅកន្លែងផ្សេងទៀតក្នុងតំបន់ ដូច្នេះក្រុមស៊ើបអង្កេតហ៊ានសន្មត់ថា បុរសវ័យ៤២ឆ្នាំរូបនេះ មិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។

បន្ទាប់ពីការវាយប្រហារនេះ អភិបាលក្រុង New Orleans បានប្រកាសលុបចោលព្រឹត្តិការណ៍ធំៗជាច្រើន ជាពិសេសកម្មវិធី Sugar Bowl ដើម្បីសុវត្ថិភាព។
ចំណែកហេតុការណ៍មួយទៀតនៅទីក្រុង Las Vegas ឯណោះ, រថយន្ត Cybertruck មួយគ្រឿង បានផ្ទុះនៅខាងក្រៅសណ្ឋាគាររបស់លោក ត្រាំ បណ្តាលឲ្យស្លាប់អ្នកបើក និងបង្ខំឲ្យមានការជម្លៀសមនុស្សជាប្រញាប់។

ករណីនេះកំពុងត្រូវបានគេស៊ើបអង្កេត ខណៈមានការសង្ស័យថា នេះជាសារព្រមានទៅលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla ព្រោះតែលោកមានទំនាក់ទំនងស្អិតរមួតជាមួយលោក ត្រាំ និងបានជួយអ្នកសាធារណរដ្ឋឲ្យឈ្នះការបោះឆ្នោតអាមេរិក។
សម្រាប់ការវាយប្រហារភេរវកម្មទាំងពីរខាងលើនេះ បានចោទជាក្តីកង្វល់ចំពោះសន្តិសុខអាមេរិកសម្រាប់ឆ្នាំ២០២៥ ជាពិសេសក្រោយពេលលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការនៅប៉ុន្មានសប្តាហ៍ទៀត។ សូម្បីតែអំឡុងពេលឃោសនាបោះឆ្នោត លោកក៏ត្រូវគេលបធ្វើឃាតមួយលើកជាពីរលើកផងដែរ ដូច្នេះហើយគេបារម្ភថា តើទៅថ្ងៃខាងមុខ សហរដ្ឋអាមេរិកនិងលោក ត្រាំ មានរឿងអ្វីកើតឡើងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមត្ថកិច្ចអាមេរិកបាញ់សម្លាប់បុរសម្នាក់សង្ស័យបង្កភេរវកម្មនៅថ្ងៃបុណ្យឆ្លងឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច