ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
បើកទំព័រឆ្នាំថ្មីហាក់មិនសូវល្អឡើយសម្រាប់បស្ចិមប្រទេស ដោយការវាយប្រហារភេរវកម្មនៅអាមេរិក បណ្តាលឲ្យមនុស្ស១៦នាក់បាត់បង់ជីវិត ចំណែកនៅប្រទេសម៉ុងតេណេហ្គ្រោឯណោះ ក៏មានការបាញ់សម្លាប់រង្គាល ផ្តាច់ជីវិតមនុស្សចំនួន១០នាក់ផងដែរក្នុងទីក្រុង Cetinje។

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃទី១ខែមករាឆ្នាំ២០២៥, ខ្មាន់កាំភ្លើងឈ្មោះ អាឡិចសាន់ឌើ ម៉ាទីណូវិច (Aleksandar Martinović) បានទាស់សម្តីជាមួយភ្ញៀវផ្សេងទៀតនៅក្នុងបារ៍មួយ ឈានដល់ការផ្ទុះអាវុធ បាញ់រះសម្លាប់មនុស្សយ៉ាងរង្គាលតែម្តង រួចក៏ធ្វើអត្តឃាតតាមក្រោយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ុងតេណេហ្គ្រោ លោក Danilo Saranovic បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ ក៏មានសមាជិកគ្រួសាររបស់គាត់, ម្ចាស់ហាងនិងកូនៗ ហើយក្រៅពីអ្នកស្លាប់ នៅមានមនុស្ស៤នាក់ទៀត រងរបួសធ្ងន់។
តាមកំណត់ត្រារបស់ប៉ូលិស, ខ្មាន់កាំភ្លើងវ័យ៤៥ឆ្នាំ ក៏ធ្លាប់ត្រូវចាប់ខ្លួនដែរពាក់ព័ន្ធការកាន់កាប់អាវុធ ហើយសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថា បុរសម្នាក់ម្នាក់នេះអាកប្បកិរិយាខុសប្រក្រតី។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តលើករណីនេះ ខណៈរដ្ឋាភិបាល បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។
ជាមួយប្រជាជនជាង ៦៣ម៉ឺននាក់, ម៉ុងតេណេហ្គ្រោ ជាប្រទេសដែលសម្បូរទៅដោយកាំភ្លើង ក៏ព្រោះតែលំហូរអាវុធក្នុងអំឡុងពេលមានសង្គ្រាមកាលពីអតីត។
សូមបញ្ជាក់ថា នេះជាការបាញ់ប្រហារសម្លាប់រង្គាលលើកទីពីរនៅទីក្រុង Cetinje ក្នុងរយៈពេលបីឆ្នាំ ដោយកាលពីខែសីហាឆ្នាំ២០២២ ខ្មាន់កាំភ្លើងក៏សម្លាប់មនុស្ស១០នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់សម្លាប់រង្គាលនៅអាមេរិក ត្រូវបានរកឃើញ ស្លាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា