Connect with us

ព័ត៌មានអន្ដរជាតិ

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

បានផុស

នៅ

ដោយសារតែហានិភ័យឆ្លងជំងឺអាសន្នរោគពីប្រទេសមីយ៉ាន់ម៉ា, ថៃ បានប្រកាសអាសន្ន ដាក់ស្រុកចំនួន៥ក្នុងខេត្ត Tak នៃព្រំដែនភាគខាងជើង ចូលជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ត្បិតថា ពេលនេះស្ថានការណ៍ហាក់គ្រប់គ្រងបាន រីឯករណីឆ្លងនៅមីយ៉ាន់ម៉ា ក៏កំពុងថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១ខែមករាឆ្នាំ២០២៥, ស្រុកចំនួន៥ក្នុងខេត្ត Tak ដែលដាក់ចូលជាតំបន់ក្រហមទាំងនោះមានដូចជា Mae Sot, Mae Ramat, Phop Phra, Tha Song Yang និង Umphang។

ជុំវិញរឿងនេះ នាយកមន្ទីរពេទ្យ Mae Sot លោកវេជ្ជបណ្ឌិត Ramet Wongwilairat លើកឡើងថា ត្បិតស្ថានការណ៍មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមានហានិភ័យនៃករណីថ្មីនាពេលអនាគត។

ស្របពេលជាមួយគ្នានោះ លោក Suphachok Wetchaphanphesat មន្ត្រីតាមដានសុខភាពសាធារណៈ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មន្ទីរពេទ្យ Mae Sot រកឃើញអ្នកឆ្លងជំងឺអាសន្នរោគចំនួន៤ករណី ក្នុងនោះមានថៃ២នាក់ និងមីយ៉ាន់ម៉ា ២នាក់ ប៉ុន្តែបានព្យាបាលឲ្យជាសះស្បើយរួចហើយ។

(រូបថត៖ Thai PBS)

ត្បិតតែមីយ៉ាន់ម៉ា ហាក់ធូរស្រាលបន្តិចពីជំងឺអាសន្នរោគក៏ពិតមែន ប៉ុន្តែបើតាមរបាយការណ៍ពីឆ្មាំព្រំដែនថៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់២៧ខែធ្នូឆ្នាំ២០២៤ ក្រុង Shwe Kokko មានការឆ្លងជំងឺនេះ៧៦១ករណី ដែលតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ។

អាសន្នរោគគឺជាជំងឺឆ្លងដោយបាក់តេរី Vibrio cholerae ដែលបណ្តាលឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយសាររាកខ្លាំង ហើយអាចឈានស្លាប់ ប្រសិនបើព្យាបាលមិនទាន់ពេល។

ជំងឺនេះភាគច្រើន ឆ្លងតាមការទទួលទានទឹកឬអាហារដែលមានបាក់តេរីនេះ។ វិធីដើម្បីបង្ការអាសន្នរោគ គឺត្រូវរក្សាអនាម័យខ្ពស់ ផឹកទឹកនិងទទួលទានអាហារឆ្អិនល្អ ប្រើបង្គន់ស្អាត និងលាងដៃដោយសាប៊ូ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាសន្នរោគនៅមីយ៉ាន់ម៉ា ផ្ទុះរឹតខ្លាំង ធ្វើឲ្យថៃ ភ័យព្រួយ ឈានដល់បិទព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម