Connect with us

ព័ត៌មានអន្ដរជាតិ

FBI​ រកឃើញគ្រាប់បែក​ច្នៃ១៥០គ្រាប់ក្នុងផ្ទះបុរសម្នាក់នៅរដ្ឋVirginia

បានផុស

នៅ

ស្របពេល​មាន​អំពើ​ហិង្សា​និង​ការ​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​អំពើ​ភេរវកម្ម​នៅសហរដ្ឋ​អាមេរិក ការ​ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP បានឲ្យដឹងថា ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​សហរដ្ខអាមេរិក (FBI)​ បានរកឃើញឃ្លាំងផ្ទុកគ្រឿងផ្ទុះដ៏ធំបំផុតមួយនៅក្នុងផ្ទះរបស់បុរសម្នាក់នៅរដ្ឋ Virginia ដែលជាការរកឃើញគ្រាប់បែកកែច្នៃក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AP ​បាន​យោង​ឯកសាររបស់រដ្ឋអាជ្ញាសហព័ន្ធ បាន​លាត​ត្រដាង​ឲ្យ​ឃើញថា ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសគ្រាប់បែកបំពង់ជាង១៥០ និងឧបករណ៍ផលិតនៅផ្ទះផ្សេងទៀតនៅពេលដែលពួកគេបានឆែកឆេរផ្ទះរបស់លោក Brad Spafford ភាគពាយព្យនៃទីក្រុង Norfolk កាលពីថ្ងៃទី១៧​ខែធ្នូ ដែល​ជាការ​រឹបអូស​ដ៏ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រការរឹបអូសរបស់ FBI។

អំឡុងពេលឆែកឆេរ FBI បានរកឃើញកាំភ្លើងវែង និងគ្រឿងផ្ទុះមួយចំនួន។ អ្នកបច្ចេកទេសបានបំផ្ទុះវាចោលភាគច្រើននៅលើទីតាំងនោះ ព្រោះមិនមានសុវត្ថិភាពក្នុងការដឹកជញ្ជូន និងមួយចំនួនត្រូវបានរក្សាទុកសម្រាប់ការវិភាគ។

យោងតាមឯកសាររបស់តុលាការបានឱ្យដឹងថា គ្រាប់បែកភាគច្រើនត្រូវបានគេរកឃើញនៅក្នុងយានដ្ឋានមួយនៅផ្ទះនៅ Isle of Wight County រួមជាមួយនឹងឧបករណ៍ និងសម្ភារសម្រាប់ផលិតគ្រាប់បែក។ គ្រាប់បែកបំពង់ទាំងនោះត្រូវបានដាក់ក្នុងកាបូបស្ពាយនៅក្នុងបន្ទប់គេងរបស់ផ្ទះ ដោយគ្មានសុវត្ថិភាព ខណៈនៅក្នុងផ្ទះមានប្រពន្ធ និងកូនតូចពីរនាក់របស់ថែមទៀត។

បន្ទាប់ពីការរកឃើញនេះលោក Spafford អាយុ ៣៦ឆ្នាំត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដោយបំពានច្បាប់ជាតិអាវុធ។ មន្ត្រី​អនុវត្ត​ច្បាប់​ចោទ​ថា​លោកថែមទាំងមាន​កាំភ្លើង​ខ្លី​មិន​បាន​ចុះ​បញ្ជីថែមទៀត។ លើសពីនេះព្រះរាជអាជ្ញាថាលោកប្រឈមមុខនឹង ការចោទប្រកាន់ដែលអាចមានបន្ថែមជាច្រើនទាក់ទងនឹងគ្រឿងផ្ទុះ។

(រូបភាព៖ CNN)

គួររម្លឹកថាការស៊ើបអង្កេតបានចាប់ផ្តើមនៅឆ្នាំ ២០២៣ នៅពេលដែលអ្នកផ្តល់ព័ត៌មានបានប្រាប់អាជ្ញាធរថាលោក Spafford កំពុងស្តុកទុកអាវុធ និងគ្រាប់រំសេវ ។ អ្នកផ្តល់ព័ត៌មានដែលជាមិត្តម្នាក់បានប្រាប់អាជ្ញាធរថាលោក Spafford បានខូចដៃរបស់គាត់នៅឆ្នាំ ២០២១ ដោយមានម្រាមដៃទែពីរនៅដែស្ដាំប៉ុណ្ណោះ ខណៈពេលលោកកំពុងធ្វើគ្រឿងផ្ទុះនៅផ្ទះ។ អ្នកផ្តល់ព័ត៌មានបានប្រាប់អាជ្ញាធរថាលោក Spafford ទំនងជាគ្រោងកំណត់គោលដៅដោយហេតុផលនយោបាយ។

នៅក្នុងសវនាការកាលពីថ្ងៃអង្គារ ចៅក្រមសហព័ន្ធ Lawrence Leonard បានកំណត់ថា Spafford អាចត្រូវបានដោះលែងឱ្យជាប់ឃុំក្នុងផ្ទះនៅផ្ទះម្តាយរបស់គាត់ ប៉ុន្តែបានយល់ព្រមរក្សាគាត់ឱ្យជាប់ឃុំខណៈពេលដែលរដ្ឋាភិបាលដាក់អំណះអំណាងបន្ថែមទៀត។

ចំណែកមេធាវីការពារក្តីលោក Spafford បានសរសេរថា «មិនមានភស្តុតាងមួយចំនួននៅក្នុងកំណត់ត្រាដែលថាលោក Spafford ធ្លាប់បានគំរាមកំហែងនរណាម្នាក់ទេ ហើយការចោទប្រកាន់ថានរណាម្នាក់អាចមានគ្រោះថ្នាក់ដោយសារតែទស្សនៈនយោបាយ និងការបញ្ចេញមតិរបស់ពួកគេគឺមិនសមហេតុសមផលទេ»៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម