Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ហ្គាហ្សា ធ្លាក់​ចុះ​៦% ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម

បានផុស

នៅ

សង្គ្រាម​រយៈពេល​ជិត​១៥​ខែ​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​និងអ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា បាន​ធ្វើ​ឲ្យចំនួន​ប្រជាជន​ធ្លាក់​ចុះ ៦% ដោយ​ក្នុង​នោះ​មាន​ប្រមាណ ៥៥ ០០០​នាក់​បានស្លាប់ ហើយ ១០​ម៉ឺន​នាក់បាន​​រត់​ភៀស​ខ្លួន​ចេញ​ពី​​តំបន់​ហ្គាហ្សា។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​កណ្ដាល​ប៉ាឡេស្ទីន PCBS។

តំបន់​ហ្គាហ្សា (រូប​ភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PCBS បានឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​​ប្រហែល ៤៥ ៥០០​នាក់​គឺ​ជាស្ត្រី និងកុមារ ខណៈ​មាន​ប្រជាជន​ប្រមាណ​ ១១ ០០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

PCBS បាន​បន្ត​ថា ជា​រួម ប្រជាជននៃតំបន់ហ្គាហ្សាបានធ្លាក់ចុះចំនួន ១៦​ម៉ឺន​នាក់ មក​សល់​​ត្រឹម ២,១​លាននាក់ ហើយ​ក្នុង​នោះ​មាន​ច្រើនជាង​១លាន​នាក់ ឬ ៤៧% ជា​កុមារ​អាយុក្រោ​ម​១៨​ឆ្នាំ។ ទន្ទឹម​នោះ ប្រជាជន​ប្រហែល ២២% បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​​បញ្ហា​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ ដោយ​មាន​កុមារ ៣ ៥០០​នាក់​ប្រឈម​នឹង​ការ​ស្លាប់​ព្រោះ​​កង្វះខាត​អាហារូបត្ថម្ភ។

របាយការណ៍​ដដែល​នេះ ក៏​បាន​បន្ថែមថា អ៊ីស្រាអែលបាន «វាយលុកយ៉ាងឃោរឃៅប្រឆាំងនឹងតំបន់ហ្គាហ្សា សំដៅលើជីវិតគ្រប់ប្រភេទនៅទីនោះ ដូចជា មនុស្ស អគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ មានការខាតបង់​ទាំង​ធនធាន​មនុស្ស និង​សម្ភារៈ​ដ៏​​មហន្តរាយ»។

អ៊ីស្រាអែល ​បាន​ប្រឈម​​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​ហ្កាហ្សា ដោយសារ​ទំហំ​នៃ​ការ​​សម្លាប់ និង​ការ​បំផ្លិចបំផ្លាញ។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ បានសម្រេចកាលពីខែមករា​ឆ្នាំ​២០២៤​ថា អ៊ីស្រាអែលត្រូវតែទប់ស្កាត់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន ខណៈដែលសម្តេចប៉ាប Francis បានស្នើសហគមន៍ពិភពលោកគួរតែសិក្សាថាតើយុទ្ធនាការ​នៅ​​​តំបន់​ហ្គាហ្សា​​របស់អ៊ីស្រាអែល​បាន​បង្កើត​នូវអំពើប្រល័យពូជសាសន៍ដែរឬក៏​យ៉ាង​ណា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

ប្រជាជន​ហ្គាហ្សា ធ្លាក់​ចុះ​៦% ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

កីឡា១៥ នាទីutes មុន

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

សហជីព និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា រិះគន់ទង្វើរទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដែលញុះញង់រឿងឧប្បត្តិហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

ព័ត៌មានជាតិ៣៧ នាទីutes មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

កីឡា១៥ នាទីutes មុន

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការរាជធានីបង្ហាញមុខជនសង្ស័យ២៥នាក់ពាក់ព័ន្ធករណីឃាតកម្ម ក្មេងទំនើង និងចោរកម្ម

Sokha Hotels

ព័ត៌មានពេញនិយម