ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងគណនីធនាគារមូលនិធិ OSF របស់មហាសេដ្ឋី Soros
យោធាបានកាន់កាប់គណនីធនាគាររបស់មូលនិធិសង្គមបើកចំហរ(OSF)របស់មហាសេដ្ឋី George Soros នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានប្រកាសថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងមូលនិធិនេះ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភការរឹតត្បិតលើសកម្មភាពអង្គការ។
កាលពីថ្ងៃចន្ទ ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបានផ្សាយថា យោធាបានចេញដីការចាប់ខ្លួនបុគ្គលិកអង្គការ OSF នៅមីយ៉ាន់ម៉ា១១នាក់ក្នុងនោះមានប្រធាន អនុប្រធាន ដែលសង្ស័យពីបទឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់ចលនាស៊ីវិលដែលប្រឆាំងរបបយោធា។

របបយោធាក៏បានអះអាងដែរថា អង្គការឯកជនធំបំផុតក្នុងពិភពលោកដែលស្ថិតក្រោមយុត្តិធម៌ ប្រជាធិបតេយ្យ អភិបាលកិច្ច និងសិទ្ធិមនុស្សមិនបានទទួលការអនុម័តពីនាយកដ្ឋានគ្រប់គ្រងការប្តូររូបិយប័ណ្ណបរទេសរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ា (CBM) ដើម្បីដាក់ប្រាក់ចំនួន៥លានដុល្លារអាមេរិកនៅធនាគារអភិវឌ្ឍហសគ្រាសធុនតូច និងមធ្យម (SMED) នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៨ឡើយ។
អង្គការក៏បានចោទប្រកាន់ពីការដកប្រាក់ខុសច្បាប់ចំនួន១.៤លានដុល្លារអាមេរិកពីគណនីរបស់ខ្លួននៅ SMED មួយសប្តាហ៍ បន្ទាប់ពីយោធាបានកាន់កាប់ប្រទេសមីយ៉ាន់ម៉ា ខណៈចលនាប្រឆាំងស៊ីវិលបានកំពុងកើនឡើងក្នុងចំណោមមន្ត្រីរាជការទូទាំងប្រទេស។
យោងតាមការផ្សាយរបស់ MRTV ថា យោធាមីយ៉ាន់ម៉ាក៏បានកាន់កាប់ទ្រព្យសម្បត្តិសរុប ៣.៨១លានដុល្លារអាមេរិក និងគណនីធនាគារ OSF ជាប្រាក់ kyats ចំនួន៣៧៥លាន kyats នៅធនាគារឯកជនចំនួន៤ទៀតមានធនាគារ Kanbawza Bank (KBZ), Ayeyarwady Bank (AYA), SMED និង Co-operative Bank (CB)។
យោធាបាននិយាយថា ខ្លួនបានចាប់ផ្តើមគ្រប់គ្រងរាល់លំហូរលុយខុសច្បាប់ចូលទៅមូលនិធិ OSF ដោយនិយាយថា មូលនិធិ បានរំលោភលើច្បាប់ដែលកំណត់គោលការណ៍ និងបទបញ្ញត្តិសម្រាប់អង្គការនានានៅក្នុងប្រទេស។
យោធាថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងធនាគារ SMED ដែលបានអនុញ្ញាតឲ្យមូលនិធិ OSF ដាក់ប្រាក់៥លានដុល្លារអាមេរិក និងការដកប្រាក់១.៤លានដុល្លារអាមេរិកដោយគ្មានការយល់ព្រមពីធនាគារកណ្តាលមីយ៉ាន់ម៉ា។

នៅថ្ងៃទី១២ ខែមីនា ធនាគារ CBM បានជូនដំណឹងដល់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ (INGOs) និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ទាំងអស់ថា ពួកគេតម្រូវឲ្យដាក់របាយការណ៍ស្តីពីប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ពាក់ព័ន្ធនឹងអង្គការអន្តរជាតិ ឬឯកជនមកពីក្រៅប្រទេស ជាមួយនឹងព័ត៌មានគណនីធនាគារពាក់ព័ន្ធ។
បទបញ្ជានេះបង្ហាញថា របបយោធាមានបំណងធ្វើការស៊ើបអង្កេតប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គការចាប់តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានកាន់អំណាចកាលពីឆ្នាំ២០១៦។
យោធាបាននិយាយថា ការបើកការិយាល័យអង្គការ OSF នៅមីយ៉ាន់ម៉ាបានកើតឡើងប្រហែលជា បន្ទាប់ពីលោកមហាសេដ្ឋី George Soros បានជួបលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានបណ្តេញចេញ អ៊ុងសាន ស៊ូជី ចំនួន៤ដងចន្លោះឆ្នាំ២០១៤ ដល់ ២០១៧។ អនុប្រធានមូលនិធិ OSF លោក Alexander Soros បានជួបលោកស្រី អ៊ុងសាន ស៊ូជី ចំនួន៦ដងចន្លោះឆ្នាំ២០១៧ ដល់ ២០២០។
ក្រុមដែលមានសម្ព័ន្ធភាពយោធារួមមានគណបក្សសាមគ្គីភាព និងការអភិវឌ្ឍបានចោទលោក Soros ពីការកេងចំណេញផ្នែកនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដើម្បីគាំទ្រអង្គការសង្គមស៊ីវិលនៅក្នុងប្រទេស។
មូលនិធិ OSF បានកំពុងឧបត្ថម្ភគាំទ្រដល់ការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ា រាប់បញ្ចូលទាំងក្រុមមនុស្សដែលត្រូវបានគេបោះបង់ចោលតាំងពីឆ្នាំ១៩៩៤។ មូលនិធិបាននិយាយថា ខ្លួនបានផ្តល់មូលនិធិជាង១០០ក្នុងមួយៗឆ្នាំដែលភាគច្រើនផ្តល់ទៅអង្គការសង្គមស៊ីវិលតាមមូលដ្ឋានរួមមាន ការនិរទេស ប្រព័ន្ធផ្សព្វផ្សាយភាគតិច និងអង្គការអប់រំជាដើម។
ចាប់តាំងពីរដ្ឋប្រហារមក របបយោធាបានចាប់ផ្តើមស៊ើបអង្កេតពីហិរញ្ញវត្ថិរបស់មូលនិធិ Daw Khin Kyi Foundation ដែលជាអង្គការសប្បុរសធម៌ឧបត្ថម្ភដោយលោកស្រី អ៊ុងសាន ស៊ូជី។ ចំណាត់ការបែបនេះត្រូវបានគេជឿថា ជាលេសដើម្បីចោទប្រកាន់បន្ថែមទៀតលើមេដឹកនាំប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ