Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ដឹក​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុបឆ្លង​កាត់​អ៊ុយក្រែន ត្រូវ​បញ្ឈប់​ជា​ផ្លូវការ​ហើយ!

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​កៀវ កាលពីថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០២៥​បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់អតិថិជន​​របស់​ខ្លួន​នៅ​អឺរ៉ុប​តាមរយៈបណ្តាញបំពង់បង្ហូរប្រេង​ឆ្លង​កាត់​​​ទឹក​ដី​​អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀង​​នៅ​មុន​​ពេល​សង្គ្រាមបានផុតកំណត់​​នៅចុងឆ្នាំ​២០២៤។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិត​តែ​​រុស្ស៊ី​លុកលុយ​​អ៊ុយក្រែនក្នុងខែកុម្ភៈ​ឆ្នាំ​២០២២ ឧស្ម័នធម្មជាតិរុស្ស៊ីនៅតែបន្ត​បង្ហូរ​តាមបណ្តាញបំពង់បង្ហូរប្រេងរបស់​អ៊ុយក្រែន ទៅ​កាន់​អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងរយៈពេល​៥​ឆ្នាំ។ បំពង់​បង្ហូរ​ប្រេង​នេះ ត្រូវ​បាន​បង្កើតឡើងនៅពេលដែល​​អ៊ុយក្រែន និង​រុស្ស៊ី​​​ជាផ្នែក​មួយ​នៃសហភាពសូវៀត។

ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom អាច​រក​ចំណូល​​ពីឧស្ម័ន​របស់​ខ្លួន ហើយអ៊ុយក្រែន​វិញ​​ទទួល​បាន​​ចំណូល​នៅ​លើ​ថ្លៃដឹកជញ្ជូន។

រដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន លោក Herman Halushchenko បានបញ្ជាក់ថា ក្រុងកៀវ បានបញ្ឈប់​ការ​ដឹក​ឧស្ម័ន​នេះ គឺ​ដើម្បីផលប្រយោជន៍សន្តិសុខជាតិ។

លោក Halushchenko បាន​និយាយ​ថា៖ «នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។ រុស្ស៊ី​កំពុង​បាត់បង់​ទីផ្សារ ហើយ​នឹង​ខាតបង់​ហិរញ្ញវត្ថុ។ អឺរ៉ុបបានសម្រេចចិត្តរួចជាស្រេចក្នុងការបញ្ឈប់ឧស្ម័នរុស្ស៊ី ហើយនេះ​ស្របតាមអ្វីដែលអ៊ុយក្រែនបានធ្វើនៅថ្ងៃនេះ»។

នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលកាលពីខែធ្នូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាថា ទីក្រុង​កៀវ នឹងមិនអនុញ្ញាត​ឲ្យ​ទីក្រុងមូស្គូប្រើប្រាស់មធ្យោបាយដឹកជញ្ជូន ដើម្បីរកប្រាក់បាន «រាប់ពាន់លានលើ​ញើស​ឈាម និង​ជីវិតប្រជាជន» អ៊ុយក្រែន​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ មេ​ដឹក​នាំ​អ៊ុយក្រែន​បាន​និយាយ​​ដោយ​សង្ខេប​ថា លទ្ធភាពនៃលំហូរឧស្ម័ន​គឺ​​នៅ​អាច​បន្ត​ទៀត បើការទូទាត់ទៅ​ឲ្យ​រុស្ស៊ីត្រូវបានរារាំងរហូតដល់សង្រ្គាម​ត្រូវ​បាន​បញ្ចប់។

មុនពេលសង្រ្គាម រុស្ស៊ីបានផ្គត់ផ្គង់ជិត ៤០% នៃ​ឧស្ម័នធម្មជាតិ​របស់សហភាពអឺរ៉ុប។ ឧស្ម័នទាំង​នោះ ត្រូវ​​បាន​បង្ហូរ​​តាម​បណ្ដាញ​បំពង់ចំនួន​៤​ ដោយ​មួយនៅក្រោមសមុទ្របាល់ទិក មួយឆ្លងកាត់បេឡារុសនិងប៉ូឡូញ មួយឆ្លងកាត់អ៊ុយក្រែន និងមួយទៀតនៅក្រោមសមុទ្រខ្មៅ​ឆ្លង​កាត់​ពី​តួកគីទៅកាន់ប៊ុលហ្គារី។

លុះ​​បន្ទា​ប់​ពីសង្គ្រាមបានចាប់ផ្តើម រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនតាមរយៈបំពង់បង្ហូរប្រេងបាល់ទិក និងបេឡារុស-ប៉ូឡូញ ដោយលើកឡើងពីជម្លោះលើតម្រូវការសម្រាប់ការទូទាត់ជាប្រាក់រូប្លិ៍។ បំពង់បង្ហូរប្រេងបាល់ទិក ត្រូវបានបំផ្ទុះនៅក្នុង​ការ​វាយ​ប្រហារ​មួយ។

ការកាត់ផ្តាច់របស់រុស្ស៊ី បណ្តាលឲ្យមានវិបត្តិថាមពលនៅអឺរ៉ុប។ អាល្លឺម៉ង់​ បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​អឺរ៉ូ​ បង្កើត​ស្ថានីយ​បណ្តែត​ទឹក​ ដើម្បី​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ដែល​​ដឹក​​តាម​កប៉ាល់ មិន​មែន​តាម​បំពង់​បង្ហូរ​ប្រេង​ទេ។ ចំនួន​អ្នកប្រើប្រាស់​បាន​ធ្លាក់​ចុះ​នៅពេលតម្លៃ​​​​បាន​កើនឡើង។ ដោយ​ឡែក ប្រទេសន័រវែស និងសហរដ្ឋអាមេរិក បានដណ្ដើម​ក្ដាប់​យក​​ចំណែក​ទីផ្សារ​ឧស្ម័នធម្មជាតិ​​មួយ​ផ្នែក​ធំ​​ជំនួស​រុស្ស៊ី​ ​ដែល​នាំ​ឲ្យ​ប្រទេស​ទាំង​២​បាន​ក្លាយ​ជាអ្នកផ្គត់ផ្គង់ធំបំផុ​ត​នៅ​លើ​ពិភពលោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

ការ​ដឹក​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុបឆ្លង​កាត់​អ៊ុយក្រែន ត្រូវ​បញ្ឈប់​ជា​ផ្លូវការ​ហើយ!

ព័ត៌មានជាតិ១៦ នាទីutes មុន

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣ម៉ឺននាក់ បានទៅឆ្លងឆ្នាំ និងស្រាយទុក្ខកង្វល់ចេញពីខ្លួននៅក្នុងខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងមុខងារសាធារណៈ ប្រកាសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៣០នាក់ ក្នុងការប្រឡងរើសមន្ត្រីពន្ធដារខាងមុខ

ព័ត៌មានជាតិ២៦ នាទីutes មុន

អាងស្ទាក់ទឹកចំនួន ២ ស្រុកមោងឬស្សី អាចឱ្យកសិករប្រើទឹកបានខួបប្រាំង-វស្សា

ព័ត៌មានជាតិ៣០ នាទីutes មុន

ឆ្លងឆ្នាំ ៣ ថ្ងៃ នៅខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវទេសចរ​សរុបជាង ៣៦ ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

កីឡា១ ម៉ោង មុន

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម