Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ត្រៀម​ចេញ​​ច្បាប់​តឹងតែង ដើម្បី​បង្ក្រាប​ក្រុម​រត់ពន្ធ​មនុស្ស

បានផុស

នៅ

រដ្ឋាភិបាលអង់គ្លេស បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២​ខែ​មករា​ឆ្នាំ​២០២៥​ថា ជន​សង្ស័យ​រត់ពន្ធមនុស្ស នឹងប្រឈមមុខនឹងការ​បង្ក្រាប​យ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ថ្មី ដែល​នេះ​គឺ​ជា​ការ​បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងពង្រឹងសន្តិសុខតាមព្រំដែន។

(រូបភាព៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជាទប់ស្កាត់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបណ្តោះអាសន្ន (SCPO) ដែលបានគ្រោងទុក នឹងអនុញ្ញាត​ឲ្យ​មានសកម្មភាពភ្លាមៗដើម្បីបង្អាក់ និងទប់ស្កាត់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែល​មាន​ការ​សង្ស័យ រួមទាំងឧក្រិដ្ឋកម្មអន្តោប្រវេសន៍ផងដែរ។

ជន​សង្ស័យ នឹងប្រឈមមុខនឹង​បម្រាម​ធ្វើដំណើរ ការ​ហាមឃាត់​​ការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទ ដើម្បីជួយរដ្ឋាភិបាល​កម្ចាត់​ចោល​នូវ​បណ្តាញឧក្រិដ្ឋកម្មអន្តោប្រវេសន៍។

រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Yvette Cooper បាននិយាយថា៖ «យើងនឹងផ្តល់អំណាចឲ្យ​ការអនុវត្តច្បាប់កាន់តែតឹង​តែង ដែលពួកគេត្រូវការ ដើម្បី​ចាប់​និងបញ្ឈប់បណ្តាញក្រុមជនខិលខូចបន្ថែមទៀត»។ លោកស្រី បាន​ពណ៌នាអំពីសន្តិសុខព្រំដែនថាជាមូលដ្ឋានគ្រឹះមួយនៃ «ផែនការសម្រាប់ការផ្លាស់ប្តូរ» របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី Keir Starmer ដែល​ទើប​ឡើង​កាន់​តំណែង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ បានផ្តល់អាទិភាពដល់ការដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ ដោយបង្ក្រាបក្រុមជន​ពាល​ដែលរត់ពន្ធមនុស្សឆ្លងកាត់ច្រក​សមុទ្រ​អង់គ្លេស ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ចូលទៅក្នុងចក្រភពអង់គ្លេសពីប្រទេសបារាំង។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអង់គ្លេស មនុស្សជាង ៣៦ ៨០០​នាក់បាន​​ប្រថុយ​គ្រោះថ្នាក់​​លួច​ចូល​ទៅ​ក្នុង​​ចក្រភពអង់គ្លេស​​នៅ​ឆ្នាំ​២០២៤ កើនឡើង ២៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ មនុស្សរាប់សិបនាក់ បានបាត់បង់​ជីវិត​ដោយសារ​ការប៉ុនប៉ងធ្វើដូច្នេះ ដោយអង្គការ​ជនភៀសខ្លួន បានចាត់ទុកវាជាឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុតក្នុងកំណត់ត្រាសម្រាប់ការ​លួច​ឆ្លងកាត់​​ព្រំដែន​បែបនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម